Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋក្រីក្រនៅតែគ្មានលទ្ធភាពទិញផ្ទះនៅភ្នំពេញ បើទោះ​មានការដាក់ច្រើនក្តី

  • Print

រាជធានីភ្នំពេញ ៖ ភា្នក់ងារអចលនទ្រព្យជាច្រើនបានសម្តែងក្តីរំពឹងទុកថា សកម្មភាពទិញលក់ដីធ្លីនៅកម្ពុជានឹងសកម្មឡើងវិញ ក្រោយពេលដែលពលរដ្ឋខ្មែរបានចាក់វ៉ាក់សំាងកូវីដ១៩នោះ ។

បច្ចុប្បន្នការទិញលក់ដីធ្លីនៅកម្ពុជាហាក់ទ្រឹងមិនសកម្ម ប៉ុន្តែតម្លៃផ្ទះដី មិនធ្លាក់ថ្លៃឡើយ បើទោះបីពលរដ្ឋជួបវិបត្តិរកចំណូលមិនបានក្តី ។

សកម្មភាពទិញលក់ នៅកម្ពុជាពិសេសនៅភ្នំពេញ ស្ទើរពេញមួយឆ្នាំ២០២០ បានស្ងប់ស្ងាត់មិនសូវមានសកម្មភាពជូញដូរ ។

ភា្នក់ងារអចលនទ្រព្យខ្លះថា ឆ្នាំកន្លងទៅការដាក់លក់ផ្ទះ និងពលរដ្ឋមានច្រើន តែការទិញមិនសូវមាន ។

មានន័យថា ឆ្នាំ២០២០ ដែលកម្ពុជាជួបវិបត្តិកូវីដ១៩ ដូចប្រទេសនានា នៅលើសកលលោកដែលនោះដីធ្លី សម្បែង បានដាក់លក់ច្រើន តែមិនមានអ្នកទិញ ។

បើតាមភ្នាក់ងារអចលនទ្រព្យ ពលរដ្ឋដែលបានដាក់លក់ដី ផ្ទះ ភាគច្រើនជាអ្នកបានបាត់បង់ការងារ បាត់បង់ចំណូល ដោយសារវិបត្តិកូវីដ១៩ ។

ផ្ទះនឹងដីរបស់ពួកគាត់ បានដាក់ជាប្រញាប់ និងថោកបន្តិចពីតម្លៃទីផ្សារតែនៅតែគ្មានអ្នកទិញ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានកត់សំគាល់ថា ក្នុង២០២០ កន្លងមកវិស័យអចលនទ្រព្ យបានរងផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ១៩ ធ្វើឲ្យចំនួនលក់ចេញបានតិច ប៉ុន្តែតម្លៃវិញមិនធ្លាក់ចុះនោះឡើយ ។

សម្រាប់នៅឆ្នាំ២០២១នេះ អ្នកជំនាញខាងលើនេះរំពឹងថា វិស័យនេះនឹងងើបឡើងវិញជាប្រក្រតី នៅក្នុងរយៈពេល៦ខែទៀត ពោលក្រោយពេលកម្ពុជាមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។

ចំណែកលោក Richard W. Davidson ជាអគ្គនាយកក្រុមហ៊ុន Century21 Real Estate បានប្រាប់ថា «ខ្ញុំគិតថា ទីផ្សារអចលនទ្រព្យកម្ពុជានឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២១ នៅពេលដែលវ៉ាក់សាំងនឹងរកបាន ហើយរដ្ឋាភិបាលនឹងលុបចោលការរឹតបន្តឹងការធ្វើដំណើរអន្តរជាតិ» ។

អ្នកជំនួញបរទេសនេះបានបន្តថា «អ្នកគួរតែត្រូវបានជូនដំណឹងថា សូម្បីតែអំឡុងពេលជំងឺកូវីដ១៩នេះ ការិយាល័យក្រុមហ៊ុន Century 21 Cambodia របស់យើងនៅតែទទួលបានការសាកសួរជាច្រើនពីអតិថិជនដែលសួររកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

ពួកគេមានដើមទុន ហើយពួកគេមើលឃើញប្រទេសកម្ពុជាជាកន្លែងមួយ ដើម្បីរកប្រាក់ចំណេញពីអាជីវកម្មអចលនទ្រព្យ ហើយត្រៀមជាស្រេចក្នុងការចាក់បញ្ចូលមូលនិធិទៅក្នុងទីផ្សារកម្ពុជា» ។

អ្នកស្រី ធីតា ថាបានដាក់លក់ដីពីរឆ្នាំហើយតែគ្មានអ្នកទិញទេ ។ ដីរបស់អ្នកស្រី ដែលមានតម្លៃប្រមាណ៥០ម៉ឺនដុល្លារ នៅជាប់ទន្លេបាសាក់នោះ មិនមានអ្នកសួរនាំឡើយទោះបីគាត់បានផ្សព្វផ្សាយលក់ដោយលើកប៉ាណូធំៗក្តី ។

ចំណែកពលរដ្ឋម្នាក់ទៀតនៅភ្នំពេញឈ្មោះ ផល និយាយថា ដីធ្លី ផ្ទះសម្បែងនៅភ្នំពេញទោះបីគ្មានអ្នកទិញ តែមិនធ្លាក់ថ្លៃឡើយ ហើយអ្នកក្រមិនអាចទិញផ្ទះនឹងគេរស់នៅក្នុងក្រុងភ្នំពេញឡើយ ។

«ខ្ញុំនៅភ្នំពេញប្រកបរបររត់កង់បី មានលទ្ធភាពត្រឹមជួលផ្ទះគេ ៤០ដុល្លារប៉ុណ្ណោះ ។

ខ្ញុំចង់បានផ្ទះមួយនៅភ្នំពេញ ប៉ុន្តែគ្មានលទ្ធភាព ។ ផ្ទះបុរីបង់រំលោះថោកបំផុតបង់ត្រឹម៣០០ដុល្លារក្នុងមួយខែដែរ ដែលរយៈពេលបង់២០ឆ្នាំ ។

ខ្ញុំស្លាប់ទៅវិញគេមិនអាចមានលទ្ធភាពទិញផ្ទះដែរ» ៕

ដកស្រង់ពី៖ កោះសន្តិភាព