Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរដ្ឋទូតគុយបា អរគុណកម្ពុជាដែលតែងតែជួយគាំទ្រដល់ប្រទេសគុយបា ក្នុងវិស័យការទូតលើឆាកអន្ដរជាតិ

  • Print

(ភ្នំពេញ)៖ លោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា បានថ្លែងអំណរគុណ ចំពោះប្រទេសកម្ពុជា ដែលតែងតែជួយគាំទ្រ ដល់ប្រទេសគុយបា ជាពិសេសវិស័យការទូតលើឆាកអន្ដរជាតិ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររបស់លោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ជាមួយបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ។

ក្រៅពីអរគុណកម្ពុជាហើយនោះ លោកស្រីបានអះអាងថា ប្រទេសគុយបា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា លើវិស័យពាក់ព័ន្ធផ្សេងៗទៀត ដូចជាវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រីឯកអគ្គរដ្ឋទូត ចំពោះបេសកកម្មការទូតនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ប្រទេសគុយបា ដែលតែងតែជួយគាំទ្រ និងសហការជាមួយប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះពេលនោះ ប្រទេសគុយបា បានជួយដល់កម្ពុជាផ្នែកសុខាភិបាលមានសម្ភារ និងបរិក្ខាពេទ្យ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពល្អប្រើណាស់ ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ តាមរយៈការធ្វើទស្សនកិច្ចផ្សេងៗ ជាក់ស្ដែងកាលពីឆ្នាំ១៩៩៩ បណ្ឌិតសភាចារ្យ បានចូលរួមអមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីក្នុងដំណើរទស្សនកិច្ច នៅប្រទេសគុយបា។

បណ្ឌិតសភាចារ្យបានបន្តថា កាលពីឆ្នាំកន្លងទៅរដ្ឋាភិបាលគុយបា បានគ្រោងអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្រ្ដី ទស្សនកិច្ចនៅប្រទេសគុយបា ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-គុយបា តែត្រូវបានអាក់ខាន ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណប្រទេសគុយបា សារជាថ្មីម្ដងទៀត និងបានជម្រាបជូន អំពីមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ទន្ទឹមហ្នឹងនេះក៏បានចូលជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ភាគីទាំងពីបានពិភាក្សាគ្នា និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិឲ្យកាន់តែល្អប្រសើបន្ថែមទៀត រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអភិវឌ្ឍន៍ជនបទ។

លោកស្រី Liurka Rodriguez Borrios បានថ្លែងអំណរគុណចំពោះបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី ដែលបានផ្ដល់ពេលវេលាទទួលជួបលោកស្រី ជាលើកទីមួយក្នុងឆ្នាំ ២០២១នេះ៕

ដកស្រង់ពី៖ Fresh News