Social Network

ព្រះរាជអាជ្ញា ចេញដីកាបញ្ជាឲ្យបុរសម្នាក់ចូលទៅបំភ្លឺនៅនាយកដ្ឋានព្រហុ្មទណ្ឌ ក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី២៤ ខែកុម្ភៈ ក្រោមការចោទប្រកាន់ពីបទ ឆបោកលុយ

(ភ្នំពេញ)៖ លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ ឃី ម៉ានិត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៤២អា ផ្លូវលេខ១៤៦ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចូលទៅបំភ្លឺនៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការចោទពីបទ ឆបោកលុយ។

តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ

បានឲ្យដឹងថា ដីកានេះអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំបុគ្គលរូបនោះឲ្យចូលបង្ហាញខ្លួនបានអំណាចរបស់ព្រះរាជអាជ្ញានិងការស៊ើបអង្កេតជាក់ស្តែង។

ខាងក្រោមនេះជាដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ៖

ដកស្រង់ពី៖ Fresh News