Social Network

អាមេរិក ហាក់កំពុងជំរុញពាណិជ្ជ កម្មជាមួយខ្មែរ

រាជធានីភ្នំពេញ ៖ និយាយក្នុងក្របខណ្ឌទំនាក់ទំនងពាណិជ្ជកម្ម លោក W. Patrick Murphy អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញបានជូបមន្រ្តីសំខាន់ៗរបស់កម្ពុជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ កាលពីចុងសប្តាហ៍មុនលោកទូតបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលកម្ពុជា ហើយនៅថ្ងៃទី ១៦កុម្ភៈនេះទៀត លោកទូតបានជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ ម។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹង ជំនួបរវាង លោក ប៉ាន សូរស័ក្ដិ និងលោក W. Patrick Murphy បានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ កំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ ។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៩៦ កន្លងទៅ ដែលក្រោយមកវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះកម្ពុជាបានចូលនិងកំពុងសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត

ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួលការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត ។

តំណាងកម្ពុជានិងអាមេរិក បានពិភាក្សាផងដែរអំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យឌីជីថល ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធនឹងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ។

ដោយឡែកនៅក្នុងជំនួបជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានស្វែងយល់ពីការវិវត្តន៍នៃវិស័យអាកាសចរស៊ីវិលនៅកម្ពុជា

ស្វែងយល់ពីការវិវត្តន៍នៃការត្រៀមខ្លួនសម្រាប់ការចូលជាសមាជិកអនុសញ្ញាខេបថោន (ស៊ីធីស៊ី) (Cape Town Convention) និងស្វែងយល់និងទទួលបាននៅការគាំទ្រដល់សំណើររបស់ក្រុមហ៊ុន FedEx ដែលមានគម្រោងហោះហើរដឹកម្ពុជាបាន គាំទ្រឱ្យមានការហោះហើរមកកម្ពុជានៃក្រុមហ៊ុន ដឹកទំនិញ FedEx ។

លោក ម៉ៅ ហាវណ្ណាល់ បាននិយាយថា “យើងបានពិនិត្យនិងហើយ ប៉ុន្តែដោយសារមានការខ្វះខាតនូវឯកសារមួយចំនួនដែលត្រូវបំពេញបន្ថែម ហើយខាងភាគីសហរដ្ឋអាមេរិកក៏បានយកទៅពិនិត្យពិចារណាហើយយើងនឹងគាំទ្រនិងជួយសម្រួលដល់ក្រុមហ៊ុន FedEx” ។

ឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២ កម្ពុជា អាមេរិក មានតម្លៃ ៥ ៨៧០,៨ លានដុល្លារ កើនឡើង ៣៨,០៥% បើធៀបនឹង ឆ្នាំ ២០១៨ មានចំនួន ៤ ២៥២,៤ លានដុល្លារ ។

នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក នៅតែមិនបានធ្លាក់ចុះនោះទេ ដោយក្នុងរយៈពេល ១០ ខែដំបូងមានតម្លៃជាង ៥,៨ ពាន់លានដុល្លារ ៕

កទំនិញចេញចូលកម្ពុជា (Cargo/Freight) នៅក្នុងខែមិថុនាឆ្នាំ ២០២១ ។

ដកស្រង់ពី៖ កោះសន្តិភាព