Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទំនិញខ្មែរអ្វីខ្លះនឹងបង្ហាញឱ្យមនុស្ស ២៥លាននាក់ឃើញ​ក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ឌុយបៃ !

  • Print

រាជធានីភ្នំពេញ ៖ មែនទែនទៅពិព័រណ៍ពិភពលោក ឌុយបៃ គ្រោងធ្វើនៅឆ្នាំ ២០២០ ប៉ុន្តែដោយសារជំងឺកូវីដ ១៩ បានពន្យាពេលមកឆ្នាំ ២០២១នេះ ។

បើគ្មានអ្វីប្រែប្រួលទេកម្ពុជានឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឌុយបៃនេះដែរ ។ ពិព័រណ៍ពិភពលោក ឌុយបៃ នឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ ហើយ កាលបរិច្ឆេទបិទបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ មានប្រទេស និងអង្គការអន្តរជាតិធំៗ ចូលរួមប្រមាណជិត ២០០ ប្រទេស ។

ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា តាមការរំពឹងទុក ពិព័រណ៍នេះ នឹងមានអ្នកចូលរួមទស្សនាប្រមាណ ២៥លាននាក់ ក្នុងនេះ ៧០% មកពីបរទេស ។

ប្រទេសកម្ពុជា គ្រោងនឹងរៀបចំសាងសង់ពន្លាជាតិនៅលើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រការ៉េ មានកម្ពស់ ២ជាន់ ។

ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនា គណៈកម្មការនឹងរៀបចំតុបតែងលម្អពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រ ដោយរួមបញ្ចូលសម័យកាលចំនួន ៤ គឺ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬឧត្តុង្គ និង

សម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន រួមផ្សំដោយសម្រស់ធម្មជាតិ ប្រព័ន្ធ Ecosystem និងវិស័យកសិកម្ម ដែលនឹងធ្វើឲ្យពន្លាជាតិមានភាពលេចធ្លោ ស្របតាមប្រធានបទដែលបានជ្រើសរើសគឺ “ ចីរភាព Sustainability “ ។

ក្រៅពីនេះគេមិនដឹងថាកម្ពុជាត្រូវនាំយកទំនិញ ឬផលិតអ្វីទៅដាក់តំាងនៅក្នុងពិព័រណ៍ពិភពលោកឌុយបៃនេះនោះទេ ។

កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ។

អ្វីជាលទ្ធផលកិច្ចប្រជុំនោះ បានឲ្យដឹងថាគណៈកម្មការបានសម្រេចជ្រើសរើសយក ក្រុមហ៊ុន PICO International Malaysia ជាអ្នកទទួលការសាងសង់ រចនាតុបតែងពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោកឌុយបៃនោះ ៕

ដកស្រង់ពី៖ កោះសន្តិភាព