Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រី ឱ វណ្ណ​ឌី​ន ពន្យល់​ហេតុផល «​ចិន​៦​នាក់​» កើត​កូ​វី​ដ​១៩ ​នៅ​ខេត្ត​ព្រះ​សីហ​នុ​មិន​ដាក់​ក្នុង​សហគមន៍​២០ កុម្ភៈ

  • Print

រាជធានីភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណួររបស់សាធារណៈជនថា តើហេតុអ្វីការរកឃើញជនជាតិចិន ៦ រូបកើតវិជ្ជមានកូវីដ ១៩ នៅខេត្តព្រះសីហនុ មិនត្រូវបានចាត់បញ្ចូលក្នុងការឆ្លងក្នុងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែង នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះថា អ្នកទាំង៦រូបនោះ គឺក្រសួងនៅបន្តស្រាវជ្រាវនៅឡើយអំពីប្រភពចម្លង តែជាបឋមគឺអ្នកទាំង ៦ នោះគឺជាអ្នកដំណើរដែលទៅស្នើសុំវិញ្ញាបនបត្រដើម្បីចេញពីកម្ពុជាដោយខ្លួនឯង ។

លោកស្រី ឱ វណ្ណឌីន មានបញ្ជាក់ថា ៦ករណីនៃការរកឃើញវិជ្ជមានកូវីដ ១៩ ដែលសុទ្ធតែជាជនជាតិចិន (ប្រុស៤ ស្រី២) មានអាសយដ្ឋាននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺពួកគាត់ទាំង ៦ រូបនេះ មានបំណងធ្វើដំណើរទៅចិនវិញ

ហើយបានទៅធ្វើតេស្តសុំវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលលទ្ធផលបង្ហាញថា វិជ្ជមាន ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ពន្យល់ថា «ដោយយើងឈរលើមូលដ្ឋាន គឺពួកគាត់គឺជាអ្នកដំណើរ ថ្វីត្បិតតែដំណើរចូលមកគាត់បានរួចផុតពីការធ្វើចត្តាឡីស័កហើយគាត់នៅលេងអីចឹង ប៉ុន្តែគាត់នៅតែជាអ្នកដំណើរ ហើយនៅពេលគាត់វិលត្រឡប់ទៅវិញគាត់មានតម្រូវឲ្យធ្វើតេស្តដើម្បីវិភាគរកភាពមាន ឬមិនមានវីរុសកូវីដ ១៩ ហ្នឹង

អ៊ីចឹងនៅពេលណាដែលគាត់មកសុំវិញ្ញាបនបត្រហ្នឹងចាសធ្វើតេស្តទៅ យើងរកឃើញថា គាត់វិជ្ជមាន ចឹងអ្នកនោះត្រូវតែដាក់ជាអ្នកដំណើរនៅឡើយ ហើយដោយឡែក

ហេតុអីបានជាយើងអត់ទាន់ដាក់ចូលទៅក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ដោយសារតែយើងអត់ទាន់មានការស្រាវជ្រាវឃើញថា គាត់មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ហ្នឹងនៅឡើយទេ ចាស ពីព្រោះនេះគឺគាត់មកដោយខ្លួនគាត់

មិនមែនក្រុមការងារយើងដែលចុះទៅស្រាវជ្រាវហើយឃើញថាគាត់ជាអ្នកសង្ស័យ ហើយយើងយកគាត់មកធ្វើតេស្ត ហើយធ្វើតេស្តទៅឃើញថាវិជ្ជមានអី គឺមិនមែនទេចាស ។

គឺគាត់មកធ្វើតេស្តដោយខ្លួនគាត់ ក្នុងវត្ថុបំណងគឺដើម្បីវិលត្រឡប់ទៅវិញ អ៊ីចឹងវត្ថុបំណងគឺដើម្បីធ្វើដំណើរ

អ៊ីចឹងកន្លែងនេះខ្ញុំសុំបញ្ជាក់ឲ្យច្បាស់ ហើយបើសិនជាការស្រាវជ្រាវទៅ ឃើញថាមានការពាក់ព័ន្ធយ៉ាងម៉េចៗទៀតក្រសួងនឹងពិនិត្យទៅតាមលក្ខណៈបច្ចេកទេសបន្តទៀត» ៕

ដកស្រង់ពី៖ កោះសន្តិភាព