Social Network

អាជ្ញាធរ​ភ្នំពេញ​សុំ​ឱ្យ​ម្ចាស់​ហាង​លក់​ម្ហូបអាហារ និង​កាហ្វេ​ទាំងអស់​គួរតែ​បម្រើសេវា​ជូន​អតិថិជន​តាម​រយៈ​ការ​វេច​ខ្ចប់

រាជធានីភ្នំពេញ ៖ តាមរយៈបញ្តាញសង្គមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងហូបទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ គួរតែបម្រើសេវាជូនអតិថិជនតាមរយៈការវេចខ្ចប់ប្រសើរជាងការអង្គុយទទួលទាននៅក្នុងហាង ។

ការអំពាវនាវរបស់លោក ឃួង ស្រេងនេះ ធ្វើឡើបន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញហាក់មិនមានការថមថយ ហើយភាគីច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន

ហាងកាហ្វេ ដោយសារតែមនុស្សជាច្រើននៅតែបន្ដទៅជួបជុំទទួលទានអាហារ ដោយមិនបានរក្សាគម្លាតត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាលោក ឃួង ស្រេង បានបញ្ជាក់ថា

«ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងហូបទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ពិសេសកាត់បន្ថយចំនួនភ្ញៀវដែលអង្គុយនៅក្នុងហាង ហើយបើល្អបំផុតសូមបម្រើអតិថិជនដោយការខ្ចប់»។

លោក ឃួង ស្រេង បានឱ្យដឹងទៀតថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាន ឬហាងកាហ្វេ ចង់ឲ្យអតិថិជនបន្ដទទួលទាននៅក្នុងទីតាំងរបស់ខ្លួន ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះ ឬកាត់បន្ថយចំនួនកៅអីដែលអង្គុយនៅតាមតុដែលមានការប្រមូលផ្ដុំ ។

បើតាមអភិបាលរាជធានីភ្នំពេញ ក្នុងករណីម្ចាស់ទីតាំងភោជនីយដ្ឋាន ហាងកាហ្វេ នៅតែអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងវិធានរបស់ក្រសួងសុខាភិបាលទេនោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។

ភិបាសូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៩១៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៣៨៣នាក់,

អ្នកជាសះស្បើយចំនួន ១៨២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៦៤នាក់, អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់ ៕ល ។

ដកស្រង់ពិ៖ កោះសន្តិភាព