Social Network

កម្ពុជា​រក​ចំណូល​បាន​ជាង​១.៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ប្រទេស​កំពុង​ជួប​វិបត្តិ​ពី​ជំងឺ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈប្រទេសកំពុងជួបវិបត្តិពីជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្មីៗនេះក្នុងរយៈពេល៣ខែ ឬត្រីមាសទី១ ឆ្នាំ២០២១ កន្លងផុតទៅនេះ កម្ពុជារកចំណូលជាថវិកាពីផ្នែកពន្ធដា និងផ្នែកគយសរុបជាង១.៦០០លានដុល្លារអាមេរិកសម្រាប់គាំទ្រសេដ្ឋកិច្ចជាតិ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍កាលពីថ្មីៗនេះថា មានអ្នកបង្ហោះក្នុងហ្វេសប៊ុកថា យើងដាក់បញ្ហានេះចង់បណ្តេញមន្ត្រីចេញព្រោះយើងខ្វះលុយក្នុងបើកប្រាក់ខែ ។

សម្តេចតេជោ គូសបញ្ជាក់ថា « ខែ៣កន្លងផុតទៅ ប្រាប់ជាដំណឹងចំណូលថវិកាផ្នែកពន្ធដាទទួលបានជាង៦០០លានដុល្លារអាមេរិកផ្នែកគយទទួលបានជាង២០០លានដុល្លារអាមេរិក សរុបជាង៨០០លានដុល្លារអាមេរិក ។ បើពន្ធដា គិតពីខែ១ ខែ២ និងខែ៣ បានជាង១.០០០លានដុល្លារអាមេរិករួចទៅហើយ ។

ឯកផ្នែកគយទាំង៣ខែបានជាង៦០០លានដុល្លារអាមេរិករួចទៅហើយ ។ ថាតើរាជរដ្ឋាភិបាលខ្វះលុយទេ?»

ទន្ទឹម និងសេដ្ឋកិច្ចរងផលប៉ះពាល់ជារួម រាជរដ្ឋាភិបាលតែងតែអនុវត្តវិធានការ អន្តរាគមន៍ជួយទៅដល់វិស័យឯកជន ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩ បើគិតជាទឹកប្រាក់អស់រាប់ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងរាជរដ្ឋាភិបាលកម្ពុជា

ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រប់គ្រងផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ ចំនួន ៨ជុំដែលសរុបជាទឹកប្រាក់ប្រមាណ ១.១៦៤ លានដុល្លារ ក្នុងឆ្នាំ ២០២០ និង៧១៩លានដុល្លារ ក្នុងឆ្នាំ២០២១ ។

បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ គឺ ១)-

ការងើបឡើងវិញ និងការរស់រាន ៖ ការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច,

២)-ការកែទម្រង់ ៖ ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច និង ៣)

-ការលើកកម្ពស់ភាពធន់ ៖ ពង្រឹងការត្រៀមខ្លួនរបស់កម្ពុជាទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអានាគត ៕

ដកស្រង់ពិ៖ កោះសន្តិភាព