Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន និងកើតជំងឺសួតធ្ងន់ធ្ងររហូតបាត់បង់ជីវិត

  • Print

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភាបានសម្រេច ទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលប្រគល់ជូនគណៈ កម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ ។

ការទទួលយកច្បាប់ចំនួន៣ធ្វើតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នា ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះតាមប្រព័ន្ធវីដេអូក្រោមធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។

ជាលទ្ធផលកិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ ។

សេចក្តីព្រាងច្បាប់ថ្មីចំនួន៣ ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាលមានសេចក្តីព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម ជស/រកម/០៣៩៧/០១/ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។ សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។

ចំណែកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភាទើបតែបញ្ចប់ការពិនិត្យ សិក្សា ដែលត្រូវគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ រួមមាន សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។

សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសេចក្តីព្រាងច្បាប់ស្តីការប្រកួតប្រជែង ។

នៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នាព្រឹកនេះ ក៏បានអនុម័តជ្រើសតាំង លោក ម៉ែន កួន ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភានាពេលខាងមុខបន្តនីតិវិធីផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព