Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ ជំរុញដល់អាជ្ញាធរពីរស្រុកឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាការរីករាលដាលជំងឺកូវីដ

  • Print

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញដល់អាជ្ញាធរពីរស្រុកមានស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាការរីករាលដាលជំងឺកូវីដ-១៩ និងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីកាច់ផ្តាច់ខ្សែចម្លងតាមសហគមន៍ ។

ការថ្លែងបែបនេះ ក្នុងពីធីដែរឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ

បានអញ្ជើញ ប្រគល់សម្ភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ និងថវិកា សម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ជូនទៅសាលាស្រុកកំចាយមារ ខេត្តព្រៃវែង និងសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រារព្ធឡើងនៅសាលាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១នេះ។

ឯកឧត្ដម វង សូត រដ្ឋមន្ត្រី បានថ្លែងទៅកាន់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យបង្អែកស្រុកទាំងពីរត្រូវបន្តខិតខំយកចិត្តទុកដាក់ស្រាវជ្រាវរកឬកគល់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដែលជាជម្ងឺមួយយ៉ាងកាចសាហាវ ឲ្យបានទាន់ពេលវេលា។

ក្រោយពីមានព្រឹត្តិការណ៍២០ កុម្ភៈ មិនទាន់រលត់ និងចេះតែរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ អាជ្ញាធរតាមមូលដ្ឋានត្រូវរៀបចំត្រៀមមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលជម្ងឺកូវីដបន្ថែមទៀត ប្រសិនបើនៅតែមានពលរដ្ឋមានរកឃើញវិជ្ជមានកូវីដ-១៩។

ឯកឧត្ដមរដ្ឋមន្ត្រី វង សូត បានដាក់វិធានការទប់ស្កាត់ជម្ងឺកូវីដ ដោយត្រូវត្រៀមឧបករណ៍ធ្វើតេស្តរហ័សឲ្យបានច្រើន និងវិធានការមួយដែលសំខាន់នោះគឺផ្តល់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់សុខមាលភាពពលរដ្ឋក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺដ៏កាចសាហាវមួយនេះ។

លើសពីនេះទៀត ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់បនរជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ននិងចេះអនាម័យ បើទោះបីចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩រួចក៍ដោយ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ»

ជាពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល

ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃវីរុសកូវីដ ១៩ បម្លែងថ្មី កុំឲ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍យើង៕

ដកស្រង់ពី៖ កម្ពុជាថ្មី