Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជានឹងទទួលបានវ៉ាក់សាំង Johnson & Johnson ចំនួន១លានដូសតាមរយៈយន្តការ Covax

  • Print

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងសុខាភិបាលបានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះថា វ៉ាក់សាំងកូវីដ-១៩ ឈ្មោះ Johnson & Johnson របស់អាមេរិក ចំនួន ១ លានដូសនឹងដឹកមកដល់កម្ពុជានាពេលឆាប់ៗខាងមុខ ដែលជាជំនួយតាមរយៈយន្តការ កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដជាសាកលកូលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

នាឱកាសទៅទទួលវ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១ លានដូស ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញថា គិតមកដល់ពេលនេះ គឺកម្ពុជាទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនូនប្រមាណជា ១៦ លានដូស ហើយសម្រាប់វ៉ាក់សាំងទាំង៣ប្រភេទ គឺស៊ីណូហ្វាម ស៊ីណូវ៉ាក់ និង វ៉ាក់សាំង Astra Zeneca (៣២៤.០០០ដូស ជាជំនួយ COvax) ក៏ដូចជាវ៉ាក់សាំងជំនួយរបស់ប្រទេសជប៉ុនដែលគ្រោងនឹងមកដល់ឆាប់ៗខាងមុខនេះផងដែរ ។

លោកជំទាវ បានបន្តថា ក្នុងនោះផងដែរ វ៉ា់ក់សាំង Johnson & Johnson ចំនួន១ លានដូសតាមរយៈយន្តការ Covax ក៏គ្រោងនឹងមកដល់កម្ពុជាជាខែខាងមុខនេះ ។

វ៉ាក់ ហៅកាត់ថា Covax ។សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគ្រោងចាក់វ៉ាក់សាំងចំនួន ២០លាន តាមផែនការសម្រាប់ចាក់ជូនពលរដ្ឋ ១០ លាននាក់ ដែលគ្រោងយូរបំផុតនាពាក់កណ្តាលឆ្នាំ២០២២ តែយ៉ាងណាមិញ កម្ពុជាទំនងជានឹងអាចបញ្ចប់ការចាក់វ៉ាក់សាំងជូនពលរដ្ឋមុនផែនការគ្រោងទុក ។

ត្រង់នេះមានន័យថា ដំណើរការនៃការចាក់វ៉ាក់សាំងបានដំណើរការបានលឿនជាងការគ្រោងទុក ដោយគិតត្រឹមថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ គឺកម្ពុជាចាក់ជូនពលរដ្ឋបានប្រមាណជាង ៦៣% រួចហើយ ។

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរ នាខែសីហា ខាងមុខនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លាន និងខែកញ្ញា វ៉ាក់សាំង ២លានដូស (សរុប ៥ លានដូស) នឹងដឹកមកដល់កម្ពុជា ដែលវ៉ាក់សាំង ៥ លានដូសនេះ គ្រោងទុកសម្រាប់ចាក់ជូនក្មេងៗអាយុ ១២ ឆ្នាំ នៅកម្ពុជា ៕

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរ នាខែសីហា ខាងមុខនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លាន និងខែកញ្ញា វ៉ាក់សាំង ២លានដូស (សរុប ៥ លានដូស) នឹងដឹកមកដល់កម្ពុជា ដែលវ៉ាក់សាំង ៥ លានដូសនេះ គ្រោងទុកសម្រាប់ចាក់ជូនក្មេងៗអាយុ ១២ ឆ្នាំ នៅកម្ពុជា ៕

ដកស្រង់ពី៖ កោះសន្តិភាព