Social Network

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ក្រសួងអាចដកអាជ្ញាប័ណ្ណស្ថាប័នព័ត៌មានចំនួនតិច តែដកទាំងស្រុងទាល់ សម្រេចពីតុលាការ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងអាចដកអាជ្ញាប័ណ្ណព័ត៌មានដែលធ្វើខុសបានចំនួនតិចតួចប៉ុណ្ណោះមកដល់ពេលនេះ ប៉ុន្តែបើមានការទទួលកំហុសអាចផ្តល់ជូនវិញ តែអាចដកទាំងស្រុងទាល់តែមានការសម្រេឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាព័ត៌មានតាមប្រព័ន្ធវិឌីអូសូម (Zoom) នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ថា៖«រឿងបញ្ហាដកអាជ្ញាប័ណ្ណនេះក្រសួងដកតិចណាស់ ។

យើងគ្រាន់តែហៅមកប្រាប់លើកលែងតែរឿងធ្ងន់ដែលកន្លងមក មកដល់ពេលនេះយើងដកតែរឿងដែលផ្សាយប៉ះពាល់ធ្ងន់ពេក«…»

យើងដឹងហើយសម្តេចនាយករដ្ឋមន្ត្រីនិយាយអ្នកក្រត្រូវមានស្អី0x017d7 បានគេជួយបាន បើមានម៉ូតូគេមិនហៅក្រទេ តែគេផ្សាយបើអត់ម៉ូតូលក់ទៅទុកសង្ហាធ្វើអ្វី! ចំណុចនេះវាខុសបាត់ហើយ រឿងនេះធ្ងន់ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ចូលដល់ស្ថេរភាពសង្គមពីព្រោះធ្វើ ឲ្យផ្អើលរឿងធំ ។

រឿងមួយទៀត គឺការផ្សាយជំងឺកូវីដខុស ក្រសួងក៏បានដកតែក្រសួងដកតែមួយភ្លែតទេ គឺពេលណាគាត់យល់ថា ខុសយើងធ្វើកិច្ចសន្យាយើងដាក់ឲ្យគាត់វិញ» ។

ចពីតុលាការ ។ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា ក្រសួងអាចលុបអាជ្ញាប័ណ្ឌទាំងស្រុង ឬជាស្ថាពរនៅពេលមានការសម្រេចពីតុលាការ និងមានករណីធ្ងន់ធ្ងរណាមួយទាក់ទិននឹងស្ថេរភាព និងសន្តិសុខសង្គមអាចមានពេលដកខ្លះ ។

យ៉ាងណាក្តី ឯកឧត្តមន្ត្រីបានអះអាងថា ក្រសួងខិតខំជៀសបំផុតក្នុងការប្រើវិធានការរដ្ឋបាលចំពោះអ្នកសារព័ត៌មានដោយទុកការងារនេះឲ្យសមាគមន៍ជួយកែតម្រូវ ។

មកដល់ពេល នេះមានសមាគមន៍អ្នកសារព័ត៌មានជាង៥០ តែមកដល់ពេលនេះមានសមាគមន៍ណាមួយថ្កោលទោសអ្នកសារព័ត៌មានណាមួយដែរឬទេ?

គឺអត់ទេចំណុចនេះ គឺជាចំណុចខ្សោយដែលធ្វើឲ្យអ្នកសារព័ត៌មានមួយចំនួនចេះតែរសាត់ចេញពីផ្លូវល្អ ។

ឯកឧត្តម រដ្ឋមន្ត្រីចង់ឃើញសមាគមន៍អ្នកសារព័ត៌មាននៅកម្ពុជាធ្វើជុំគ្នាដោយហ៊ានស្តីបន្ទោសចំពោះការសរសេអត្ថបទអ្នកសារព័ត៌មានថា ការសរសេនេះខុសវិជ្ជាជីវៈនោះ អ្នកសារព័ត៌មាននឹងខ្លាច ។

ផ្ទុយទៅវិញបច្ចុប្បន្នមានសមាគមន៍អ្នកសារព័ត៌មានច្រើន ប៉ុន្តែមានការខ្លាចគ្នាទៅវិញដែលជាចំណុចមួយអ្នកសារព័ត៌មានដើរខុស ឬគ្មានអ្នកទាញ ។

ឯកឧត្តមបញ្ជាក់ថា៖«អាលូវនេះសមាគមន៍យើងមិនទាន់ហ៊ានកន្លែងហ្នឹង ។ បើនិយាយពីសត្វខ្លាវិញ គឺអស់ចង្កូមហើយលាក់កញ្ចកទៀត ។

អីញ្ចឹងអ្នកកាសែតយើងត្រូវផ្គុំគ្នា(និយាយទាំងខ្ញុំក៏ជាអ្នកកាសែត)»។

ជាមួយគ្នានោះដែររដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា បច្ចុប្បន្ននេះសារព័ត៌មានមិនទាន់មានការពង្រឹងហើយបែរជាហ៊ានអារកាត់ ៕

ដកស្រង់ពី៖ កោះសន្តិភាព