Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីជាន់ខ្ពស់ការបរទេស៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ ៤ធំៗ ពេលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូល ASEM13

  • Print

(ភ្នំពេញ)៖ លោក លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុបលើកទី១៣ (ASEM13) បានលើកឡើងថា កម្ពុជាទទួលបានអត្ថប្រយោជន៍ចំនួន ៤ធំៗ ពេលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ការបរទេស បានធ្វើឡើងក្នុងឱកាសក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រៀបចំវេទិកាពិភាក្សាសារព័ត៌មានតាមប្រពន្ធ័ស្យូម (Zoom Meeting) ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

បើតាមលោក លុយ ដាវីត, អត្ថប្រយោជន៍ ៤ធំៗ ដែលកម្ពុជាទទួលបានក្នុងការរៀបចំកិច្ចប្រជុំកំពូល ASEM13 រួមមាន៖

* ១៖ ការបញ្ជាក់ពីនយោបាយចាស់ទុំផ្នែកការទូត និងការលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ

* ២៖ ឱកាសសម្រាប់កម្ពុជាពង្រឹងកិច្ចសហការទ្វេភាគី ជាមួយបណ្តាប្រទេសអាស៉ីអឺរ៉ុប

* ៣៖ មេដឹកនាំអាស៉ីអឺរ៉ុប នឹងបង្ហាញពិភពលោកថា កម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាកំពុងដើរលើផ្លូវត្រូវ ក្នុងការអភិវឌ្ឍប្រទេស

* ៤៖ បង្ហាញពីអារ្យធម៌កម្ពុជា ក៏ដូចជាទាក់ទាញការវិនិយោគ និងផ្នែកទេសចរណ៍មកកម្ពុជាជាដើម។

លោក លុយ ដាវីត បញ្ជាក់បន្ថែមថា «ទោះបីជាមានបញ្ហាកូវីដ១៩ យ៉ាងណាក៏ដោយ យើងប្តេជ្ញាចិត្តរៀបចំកិច្ចប្រជុំនេះ ឲ្យបានជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជូនទៅលិខិតអញ្ជើញទៅថ្នាក់ដឹកនាំអាស៉ីអឺរ៉ុបរួចហើយដែរ ខណៈប្រទេសដៃគូមួយចំនួន ក៏បានផ្ញើលិខិតឆ្លើយតប បញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ»។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ចាប់ផ្តើមពីម៉ោង ២ រសៀលតទៅ (ដោយសារពេលវេលាខុសគ្នារវាងទ្វីបអាស៉ី និងអឺរ៉ុប)។

ASEM មានការចូលរួមពីថ្នាក់ដឹកនាំ ៥១ប្រទេស និង ២ស្ថាប័នតំបន់ (សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន) ជាដៃគូ៕

ដកស្រង់ពី៖ Fresh News