Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ៖ ខ្ញុំចូលរួមប្រជុំ Zoom ជាមួយក្រុមប្រឆាំង តែគ្មានរឿងនយោបាយត្រូវដោះស្រាយ ឬចរចាឡើយ

  • Print

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ជំហរថា សម្តេចពិតជាបានចូលរួមតាមប្រព័ន្ធ Zoom ជាមួយក្រុមប្រឆាំង តែកុំយល់ច្រឡំថា មានការដោះស្រាយ ឬចរចានយោបាយ គឺគ្មានឡើយ ។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុនសែន បន្ទាប់ពីគណនីហ្វេសប៊ុកមួយ ឈ្មោះ«Bunchhay San» បានសរសេរក្នុងខមមិនហ្វេសប៊ុកសម្តេចថាយ៉ាងដូច្នេះថា ៖«សម្តេចចូល Zoom ជាមួយក្រុមក្បត់ជាតិអីញ្ចឹង អត់ខ្លាចគេចោទសម្តេចថា ជាក្រុមតែមួយឬទេ0x017d7 ខ្ញុំគ្រាន់តែប្រាប់សម្តេចយកបុណ្យទេ ប្រយ័ត្នជាប់គុក..ខិខិ» ។

ជាមួយគ្នានោះដែរសម្តេចតេជោ បានខមមិនឆ្លងវិញយ៉ាងដូច្នេះថា ៖«តាមចាប់ពួកក្បត់ជាតិត្រូវចូលដល់កន្លែងពួកក្បត់ជាតិទើបចាប់បាន ។

យល់ទេ»។ជាមួយគ្នាម្ចាស់ហ្វេសប៊ុកឈ្មោះ Bunchhay San ក៏បានស្នើឲ្យមានការដោះស្រាយនយោបាយ ក៏ដូចជា ការចរចាគ្នាផងដែរ ។ យ៉ាងណាក្តី សម្តេចតេជោ បានបញ្ជាក់ថា មិនមានការចរចានយោបាយណាមួយទៀតឡើយ ។

សម្តេចបានសរសេរតបវិញយ៉ាងដូច្នេះថា ៖«ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិតែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចចារនោះទេ ។

អ្វីដែលត្រូវធ្វើ គឺអ្នកមានទោសត្រូវជាប់គុក2/3សិនចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស» ។

សម្តេចតេជោបន្តថា សម្រាប់ដំណើការនយោបាយយើងបាន និងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ដោយមានការចូលរួមពីបក្សនយោបាយទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន ។

ដកស្រង់ពី៖ កោះសន្តិភាព