Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​រំពឹង​ទទួល​បានជោគជ័យ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺ​រ៉ុ​ប​លើក​ទី​១៣ (ASEM13)

  • Print

រាជធានីភ្នំពេញ ៖ ខណៈខ្លួនធ្វើជាម្ចាស់ផ្ទះកម្ពុជាបានសម្តែងក្តីរំពឹងទទួលជោគជ័យសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយនឹងបង្ហាញពីវឌ្ឍនៈភាពជាច្រើននៅកាន់បណ្តាប្រទេសជាសមាជិកចំនួន៥២ដែលចូលរួម ។

ឯកឧត្តម លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុបលើកទី១៣ តាមប្រព័ន្ធវីឌីអូ Zoom នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើងថា កិច្ចប្រជុំអាស៊ី- អឺរ៉ុប បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦ ដែលពេលនោះមានប្រទេសចូលរួមតែ២៦ប៉ុណ្ណោះក្នុងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ។

ឯកឧត្តមបន្តថា មកដល់ពេលនេះ មានសមាជិកជាច្រើនប្រទេសបានដាក់ពាក្យក្នុងចូលរួមកិច្ចប្រជុំនេះរួចហើយ ។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វីបអាស៊ី និងអឺរ៉ុប ដោយឈរលើសសរស្តម្ភចំនួន៣ គឺទី១.នយោបាយតាមរយៈកិច្ចសន្ទនាលើកម្ពស់សន្តិភាព និងសន្តិសុខ ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើកពិភពលោក ។

ទី២.ការជំរុញរវាងសេដ្ឋកិច្ច និងហិរវត្ថុរវាងអាស៊ី និងអឺរ៉ុប និងទី៣.សង្គម វប្បធម៌ អប់រំ និងបច្ចេកវិទ្យាជាដើមដូចជា កិច្ចប្រជុំអាស៊ានផងដែរ ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមជាសមាជិកអាស៊ី អឺរ៉ុប តាំងពីឆ្នាំ២០០៤ ហើយប្រទេសដែលចូលរួមចុងក្រោយ គឺប្រទេសកាម៉ាស្តង់ដែលមកដល់ពេលនេះមានប្រទេសចំនួន៥៣ (ប្រទេស៥១ និង២ស្ថាប័ន ) ។

ប្រទេសជាសមាជិកនៅអាស៊ីចំនួន២៣ និងប្រទេសអឺរ៉ុបចំនួន៣០ ដោយបូកពីស្ថាប័នទៀត គឺសហភាពអឺរ៉ុប (EU) និងអគ្គលេខាធិការដ្ឋានអាស៊ាន ។

ឯកឧត្តមបានលើកឡើងថា ចាំតាំងពីកម្ពុជាចូលជាសមាជិកអាស៊ី អឺរ៉ុប មកកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលនានា រួមទាំងថ្នាក់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាដើម ។

បើតាមឯកឧត្តម លុយ ដាវីត បានអះអាងថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី- អឺរ៉ុបនេះ ដោយមានការឯកភាពពីសមាជិកទាំងអស់ផងដែរ ។

ឯកឧត្តមថា សម្រាប់ធ្វើម្ចាស់ផ្ទះនេះ កម្ពុជានឹងអាចទាញយកផលប្រយោជន៍ពីកិច្ចប្រជុំអាស៊ី- អឺរ៉ុបនេះមានដូចជា ៖ បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយលើកឆាកអន្តរជាតិក៏ដូចជា បង្ហាញពីតួនាទីក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនៅលើពិភពលោកដែលកំពុងជួបប្រទះ ។

ជាក់ស្តែងនៅឆ្នាំ២០២០ កន្លងមកនេះកម្ពុជាធ្វើជាប្រធានអាស៊ី អឺរ៉ុប បានធ្វើការសម្របសម្រួលឲ្យសមាជិកទាំងអស់ ឯកភាពចេញជាសេចក្តីថ្លែងការណ៍រួមមួយទាក់ទងនឹងការដោះស្រាយបញ្ហាជំងឺកូវីដ១៩ផងដែរ ។

ជាងនេះកម្ពុជានឹងធ្វើឲ្យកម្ពុជាពង្រឹងកិច្ច សហប្រតិបត្តិការទ្វេរភាគីជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់ និងវត្តមានរបស់ថ្នាក់ដឹកនាំធំៗមកពីបណ្តាប្រទេសអាស៊ី និងអឺរ៉ុប ដូចជា ប្រទេសបារាំង អាម្លឺម៉ង់ កូរ៉េ សភាពអឺរ៉ុប រុស្សី …ដោយ បង្ហាញថា កម្ពុជាមានសន្តិភាព ក្នុងការដើរផ្លូវត្រូវ ។

លើសពីនេះផ្តល់ឲ្យកម្ពុជា បង្ហាញពីអរិយធម៌វប្បធម៌ក៏ដូចជា ទាក់ទាញការវិនិយោគមកកម្ពុជា ។ចំណែកឯកឧត្តម មាស សុភ៌ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងការធ្វើជាម្ចាស់កិច្ចប្រជុំ (ASEM13) នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយជាកិត្តិសយណាស់សម្រាប់កម្ពុជាយើង ។

ឯកឧត្តមគូសបញ្ជាក់ថា ក្រសួងក៏បានកំពុងត្រៀមលក្ខណៈក្នុងការរៀបចំផ្សាយផ្ទាល់នូវកម្មវិធីនៃកិច្ចប្រជុំនេះ ដែលត្រូវបានអនុញ្ញាតផ្សាយផងដែរ ។ ជាងនេះ មុននឹងឈានដល់កិច្ចប្រជុំ ក្រសួងក៏មានកិច្ចប្រជុំមួយចំនួនទៀតផងដែរ ។

ដោយឡែកលោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចនយោបាយ និងវប្បធម៌ ។

លោកបន្តថា ការដែលប្រទេសណាមួយអាចធ្វើម្ចាស់ផ្ទះបាន គឺមានការពិបាកដោយសារមានឯកភាពពីសមាជិកទាំងអស់ ។

លោកបញ្ជាក់ថា ៖«យើងដឹងថា កម្ពុជាទើបដែលចូលជាសមាជិកអាស៊ី- អឺរ៉ុប (ASEM13) កាលពីឆ្នាំ២០០៤ អីញ្ចឹងយើងមានឱកាសធ្វើជាម្ចាស់ផ្ទះ គឺយើងមានលទ្ធភាពធំមែន» ។

សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរុបលើកទី១៣ ដែលគ្រោងនឹងត្រូវរៀបចំធ្វើឡើងតាមរយៈ Zoom នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ៕

ដកស្រង់ពី៖ កោះសន្តិភាព