Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះសម្តេចតេជោអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ

  • Print

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៧ កញ្ញានេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ជាមួយនឹងការប្រកាសបើកយុទ្ធនការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី៦ឆ្នាំទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀតនឹងត្រូវមកទទួលវ៉ាក់សាំង បើកយុទ្ធនាការនេះផងដែរ ។

ការចាក់វ៉ាក់សាំងជូនដល់កុមារ អាយុចន្លោះពី៦ឆ្នាំទៅ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គមឱ្យកាន់តែទូលាយបន្ថែមពីលើនេះ គោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ ។

ក្រសួងសុខាភិបាលបានប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

(គ.វក-១៩) លើកឡើងថា សាធារណជនទាំងអស់ឱ្យបានជ្រាបថា គវ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ

នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលនឹងចាប់ផ្តើមបើកយុទ្ធនាការចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ និងខេត្តទាំង២១ទៀត នឹងត្រូវចាប់ផ្តើមបើកយុទ្ធនាការចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ៕

ដកស្រង់ពី៖ កោះសន្តិភាព