Social Network

សម្តេច អគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទៅចូលរួម មហាសន្និបាត IPU នៅប្រទេសវៀតណាម

ភ្នំពេញ៖ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ បានអញ្ជើញ ទៅ

ចូលរួម មហាសន្និបាត សហភាពអន្តរសភា (IPU) លើកទី ១៣២ នៅទីក្រុ ងហាណូយ ប្រទេស វៀតណាម ។

 

 មហាសន្និបាតនេះ ធ្វើឡើងចាប់ពី ថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ។ ក្នុងដំណើរចាកចេញ ទៅចូលរួម មហាសន្និបាតនេះ គេសង្កេត

ឃើញមាន តំណាងរាស្រ្ត និង មន្រ្តីរដ្ឋសភា ជាច្រើនរូប ដោយក្នុងនោះ ក៏មាន ឯកឧត្តម កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភាផងដែរ បានអញ្ជើញ ជូនដំណើរ

ក្រោមបរិយាកាស ដ៏ស្និទ្ធស្នាល ៕





ដកស្រង់ពី ៖ ដើមអម្ពិល