Social Network

ប្រជាពលរដ្ឋ ១ម៉ឺននាក់ នឹងចូលរួមសម្ពោធ ស្ពានអ្នកលឿង

ភ្នំពេញ ៖ ស្ពានអ្នកលឿង ដែលជាជំនួយ របស់ប្រទេសជប៉ុន នឹងត្រូវដាក់សម្ពោធ ឲ្យដំណើរការ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ខាងមុខ ក្រោមអធិបតីភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីជាន់ខ្ពស់ ក្រសួង នគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេចរណ៍ ជប៉ុននោះ នឹងមានប្រជាពលរដ្ឋ ចូលរួម អបអរសាទរ ប្រហែលជា ១ម៉ឺននាក់ ។

បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ ឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយក ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៥នេះ បា នឲ្យដឹងថា “ មានប្រជាពលរដ្ឋ ចំនួន១ ម៉ឺននាក់ នឹងមកចូលរួម ក្នុងពិធីទទួល នូវអំណោយ ស្ពានដ៏ល្អពិសិដ្ឋ ជាប្រវត្តិសាស្រ្តនេះ ពីប្រជាជន និងពីរដ្ឋាភិបាលជប៉ុន ” ។

ស្ពានអ្នកលឿង ត្រូវបានប្រសិទ្ធិនាមថា ជាស្ពាន “ត្សឹបាសា” ហើយនៅថ្ងៃ សម្ពោធនេះ អ្នកកាសែត មានវត្តមាន ពេញមួយថ្ងៃ ព្រោះថា នៅពេលរាត្រី មានពិធីបាញ់កាំជ្រួច ឧទ្ទិសអបអរ ស្ពានថ្មីនេះដែរ ។ ស្ពានអ្នកលឿង ដែលតភ្ជាប់ ពីខេត្តកណ្តាល ទៅខេត្តព្រៃវែង មានប្រវែងសរុប ២២២០ម៉ែត្រ និងមានទទឹង ប្រវែង ១៣ ម៉ែត្រ ជាមួយនឹងកម្ពស់ ស្ពានផុតពីផ្ទៃទឹក នៅរដូវវស្សា ៣៧ម៉ែត្រកន្លះ ត្រូវបានបើកសម្ពោធ សាងសង់ ជាផ្លូវការ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ ជាមួយនឹងគម្រោង ទឹកប្រាក់ចំណាយសរុប ១៣០លាន ដុល្លារអាម៉េរិក ៕

ដកស្រង់ពី ៖ ដើមអម្ពិល