Social Network

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជា ឱ្យអាជ្ញាធរបង្រ្កាប បទល្មើសព្រៃឈើ គំរាមចាត់វិធានការ ក្រុមហ៊ុនមិនអភិវឌ្ឍ លើដីសម្បទានសេដ្ឋកិច្ច

នំពេញ៖ ជាបទបញ្ជា ដោយផ្ទាល់មាត់ និងធ្ងន់ៗ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរ និងសមត្ថ កិច្ចគ្រប់ជាន់ថ្នាក់ និងពាក់ព័ន្ធទាំងអស់ ចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើ ដែលកំពុងកើតមានឡើងយ៉ាង ក្តៅគគុកនៅប្រទេសកម្ពុជា។

សម្តេចតេជោ ក៏បានព្រមាន ដកហូតដីសម្បទាន ពីក្រុមហ៊ុន ដែលមិនបានអនុវត្ត តាមកិច្ចសន្យា ក្នុងការអភិវឌ្ឍន៍ លើដីសម្បទានសេដ្ឋកិច្ច នោះផងដែរ ។ នៅក្នុងពិធីបិទសន្និបាត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ សម្តេច តេជោ បានបញ្ជាក់ថា ការបង្រ្កាបបទល្មើស ព្រៃឈើ មិនពិបាកដូចបង្រ្កាប គ្រឿងញៀននោះទេ ដូច្នេះអាជ្ញាធរ គ្រប់ លំដាប់ថ្នាក់ ត្រូវតែបង្រ្កាបឲ្យបាន។

សម្តេចបានបញ្ជាក់ថា ជំនួញព្រៃឈើមិនត្រឹម តែធ្វើឲ្យហិនហោច ឈើស្រុក ខ្មែរនោះទេ ថែមទាំងបំផ្លាញផ្លូវ ថែមទៀតផង ។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមាន ក្រុមហ៊ុនមួយចំនួន ដែលទទួលបាន ដីសម្បទានហើយ កាប់ព្រៃឈើអស់ រួចដឹកទាំងឡានៗ នាំចេញទៅ ក្រៅប្រទេស តែមិនធ្វើការអភិវឌ្ឍន៍ អ្វីទាំងអស់នោះ ។ សម្តេច បានបញ្ជាក់ថា ត្រូវតែដកហូត ដីនោះមកវិញ ហើយសំណុំរឿង មិនត្រូវបញ្ចប់ត្រឹមដកហូត ដីឡើយ ដែលវាជាការ ងាយស្រួលពេក សម្រាប់ក្រុមហ៊ុន ខិលខូច ទាំងនោះ ៕

ដកស្រងពី៖ដើមអម្ពិល