Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមមានសារៈសំខាន់ខ្លាំងណាស់ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចនិងព្រំដែន

  • Print

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ឲ្យដឹងថា៖សម្តេចបានជួបសន្ទនាជាមួយ លោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញជីញ (Pham Minh Chinh) គឺមានសារៈ សំខាន់ខ្លាំងណាស់ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាគ្រាន់តែទំហំពា ណិជ្ជកម្មទ្វេរភាគីកម្ពុជាវៀតណាមរយៈពេល ៤ ខែដើមឆ្នាំនេះ គឺមានតម្លៃជាង ៤២០០ លានដុល្លារអាមេរិក។

ចំណែកការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរគឺមុន ឆ្នាំ ២០១៩ បានត្រឹម៨៤ ភាគរយទេ,តែបន្ទាប់ពីជំនួបរវាងគណកម្មាធិការកិច្ចការព្រំដែនរវាងប្រទេសទាំងពីរចុងក្រោយយើងសម្រេចបាន ៦ភាគរយទៀតបូកទៅបាន ៩០ ភាគរយ។

គួរបញ្ជាក់ជូនថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជួបសន្ទនាជាមួយលោក ផាម មិញជីញ (Pham Minh Chinh)នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នៅសណ្ឋាគារ Willard Intercontinental Hotel, Washington DC, សហរដ្ឋអាមេរិក ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថានៅក្នុងកិច្ជពិភាក្សាជាមួយវៀតណាមពិតជាមានសារៈសំខាន់ណាស់ទាំក់ទងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការបោះបង្គោលព្រំដែន ។

សម្តេចបានលើកឡើងថាគ្រាន់តែរយៈពេល ៤ ខែ ដើមឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានរហូតដល់ ៤,២០០ លានដុល្លារអាមេរិក ហើយសង្ឃឹមឆ្នាំនេះនិងកើនដល់ ១០,០០០ លាន ដុល្លារអាមេរិក ។

សម្តេចបានថ្លែងឲ្យដឹងបែបនេះនៅក្នុងជំនួបជាមួយជនរួមជាតិខ្មែរនៅអាមេរិក និង កាណាដា នាព្រឹកថ្ងៃទី ១២ ខែឧសភា ម៉ោងនៅកម្ពុជា ។

ពាក់ព័ន្ធបញ្ហាបោះបង្គលព្រំដែនសម្តេចតេជោបានលើកជាសំណួរទៅកាន់បងប្អូនជនរួមជាតិថាបើគង់ឲ្យ ដីទៅគេដដែល តើយើងចាំបាច់អីត្រូវប្រើពេលវេលាចចារយូរឆ្នាំម្ល៉េះ ហើយចាំបាច់អីត្រូវ ចុះហត្ថលេខាទទួលស្គាល់ម្តង៨៤ ភាគរយ,ម្តង ៦ ភាគរយ ហើយ៦ភាគរយដែល ទើបឯកភាគគ្នា នេះគ្រោងចុះហត្ថលេខានៅឆ្នាំ ២០២២ ធ្វើអី ?យើងត្រួតពិនិត្យបានច្បាស់លាស់ហើយបង្គោលនីមួយៗត្រូវចាត់តាមផ្គាយរណបបាន ។

សម្តេចតេជោបន្តថាគេចេះតែចោទថា ហ៊ុន សែន លក់ដីឲ្យគេ ឥឡូវដីនៅកន្លែងណាដែលថា ហ៊ុន សែន លក់ ។ សម្តេចតេជោបានលើកឲ្យដឹងថាម្សិលមិញសម្តេច បានសួរទៅលោកពូ ម៉ក់ ហើន ដែលពេលនោះធ្វើទាហានហើយជន្លៀសទៅ “តំបន់ផ្លេគូ” ដែលជាសាក្សីរស់មួយបញ្ជាក់អំពីទឹកដីនៅតំបន់នោះក្នុងទសវត្ស ៧០ ។

សម្តេចបានសួរគាត់(ម៉ក់ ហើន) គាត់ថាដីវៀតណាម។ក៏ប៉ុន្តែសម្រាប់សម្តេមិនទាន់ទទួលស្គាល់ថាជាដីវៀតណាមទេព្រោះដោយ សារតែអគ្គទេសាភិបាលឥណ្ឌូចិននៅឆ្នាំ ១៩១៨ បានចេញសេចក្តីសម្រេចមួយឲ្យគូសគំនូសខ្សែព្រំដែនផែនទីតាម ដាក់ហូត តែដល់បារាំងគូសផែនទីគូសតាម ដាក់ដំា ។

សម្តេចបានបន្តថាយើងបានយកផែនទីនោះទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ បើតាមលោកពូ ម៉ក់ ហើន វៀតណាមរស់នៅទីនោះយូរហើយ ។

សម្តេចបន្តថារដ្ឋធម្មនុញ្ញយើងបានកំណត់យកពីឆ្នាំ ១៩៣៣ ដល់ ១៩៥៣ចំណុចនេះជាចំណុចរដ្ឋធម្មនុញ្ញយើងកំណត់,ប៉ុន្តែខ្ញុំទាមទាររហូតដល់ឆ្នាំ ១៩១៨ ដូចនេះយើងត្រូវបន្តការចរចាព្រោះ ចំ ណុចដែលនៅសេសសល់នេះគឺនៅតំបន់ ដាក់ដាំ ដាក់ហូតនេះ ឯង ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថានៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីវៀតណាមលើកការជំរុញពាណិជ្ជកម្ម ការវិនិយោគ និង បញ្ហាព្រំដែន ហើយបញ្ហាព្រំដែន នេះយើងមិនមែនធ្វើតែជាមួយវៀតណាមទេជាមួយឡាវ ជាមួយថៃក៏យើងធ្វើ ។

សម្ដេចតេជោបន្តថាសម្តេចក៏បបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីវៀតណាមលើការបើកទេសចរណ៍ផ្លូវគោកនិងផ្លូវអាកា សឡើងវិញបន្ទាប់ពីផ្អាកដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈកម្ពុជាក៏បានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាពផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ជនរួមជាតិខ្មែបន្តទៀតថា បច្ចុប្បន្ននេះប្រសិនបើប្រជាជនខ្មែរនៅបរទេសឬក៏ជនជាតិបរទេសចង់ទៅប្រទេសកម្ពុជាទី១មិនតម្រូវ ឱ្យធ្វើតេស្ត PCR រយៈពេល៧២ម៉ោងមុននោះទេ

ទី២សម្រាប់អ្នកចាក់វ៉ាក់ពេញលេញ គឺមិនតម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ឡើយ នៅពេលទៅដល់ប្រទេសកម្ពុជា ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងទៅបានហើយទី៣សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។

សម្ដេចតេជោថែមទាំងបានណែនាំទៅកាន់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ត្រូវពិភាក្សាអំពីលក្ខខណ្ឌឆ្លងកាត់ចេញចូលឱ្យបានច្បាស់លាស់ពិសេសគឺត្រូវដឹងថាប្រសិនបើអ្នកដំណើរចេញពីកម្ពុជាចូលវៀតណាមតើខាងវៀតណា ម តម្រូវលក្ខខណ្ឌអ្វីខ្លះ?

តើត្រូវការតេស្ត PCR រយៈពេល៧២ម៉ោងមុនទេ?នៅពេលទៅដល់ វៀតណាមតម្រូវឱ្យធ្វើចត្តាឡីស័កទេ?

ប្រសិនបើធ្វើតើធ្វើប៉ុន្មានថ្ងៃ?នៅពេលទៅដល់វៀតណាមតម្រូវឱ្យធ្វើតេស្តរហ័សឬតេស្ត PCRដែរទេ?ដែលទាំងនេះជាចំណុចសំខាន់ ចំពោះការបើកទេសចរណ៍ឡើងវិញ។

សម្ដេចតេជោបានបន្តទៀតថាទោះបីលក្ខខណ្ឌខាងភាគីវៀតណាមតឹងរឹងដែលប្រជាជនកម្ពុជាមិនសូវចេញទៅវៀតណាមប៉ុន្តែភ្ញៀវទេសចរខាងវៀតណាមនឹងចូលមកកម្ពុជាដែរ ហើយកម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសបន្ថែមទៀត ៕

ដកស្រង់ពី៖ រស្មីកម្ពុជា