Social Network

សម្តេចតេជោ​ ហ៊ុន សែន​៖ កម្ពុជាមិន​ជ្រើស​រើស​ចិនប្រឆាំង​អាមេរិកឬ​ជ្រើស​អាមេរិកប្រឆាំង​ចិន​នោះ​ឡើយ

ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺចង់បញ្ជាក់អំពីជំហរអព្យាក្រឹត្យរបស់កម្ពុជាដោយមិនត្រូវការជ្រើសរើសមហាអំណាចណា មួយប្រទេសណាមួយប្រឆាំងនឹងប្រទេ

សមួយនោះឡើយតួយ៉ាងរវាងចិននិងអាមេរិក។ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកនិងកាណាដាប្រមាណជាង២ពាន់នាក់នៅវេលាម៉ោងប្រមាណ៤៖៣០ នាទីនាព្រឹកថ្ងៃទី១២ខែ ឧសភាម៉ោងនៅកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងអត់ត្រូវការជ្រើសរើសទេទោះបីអ្នកឯងបង្ខំឱ្យខ្ញុំជ្រើសរើស១ ក៏ខ្ញុំអត់ជ្រើស រើសដែរ ។ យើងអត់ត្រូវការជ្រើសរើសវៀត ណាមទៅប្រឆាំងថៃ ទៅជ្រើសរើសថៃប្រឆាំងវៀតណាម ទៅជ្រើសរើសវៀតណាមប្រ ឆាំងចិនឬយកចិនប្រឆាំងវៀតណាមគឺយើងអត់ជ្រើសរើស”។

សម្ដេចតេជោមានប្រសាសន៍ថាក្របខណ្ឌនៃនយោបាយរបស់កម្ពុជាដើរស្របជាមួយនយោបាយរបស់អាស៊ានហើយគំនិតផ្ដួចផ្ដើមណាក៏ដោយនៅក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ី ហ្វិកឬអាស៊ីប៉ាស៊ីហ្វិចគឺកម្ពុជាត្រូវឈរលើគោលការណ៍៣ យ៉ាង

ទី១.ត្រូវតែបម្រើដល់សន្តិភាពនិងការអភិវឌ្ឍ,

ទី២. មិនប្រឆាំងប្រទេសណាមួយ,

ទី៣.ត្រូវតែគោរពឯកភាព ជាតិឯកភាពមជ្ឈភាពរបស់អាស៊ាន។

នេះជាគោលការណ៍៣ដែលកម្ពុជាសម្រេចថាគាំទ្រ ឬមិនគាំទ្រ នៅក្នុងក្របខណ្ឌទាក់ទិននឹងឥណ្ឌូប៉ាស៊ីហ្វិកឬអាស៊ីប៉ាស៊ីហ្វិក ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីជំហរការបរទេសរបស់កម្ពុជាថាកម្ពុជាមិនបានជ្រើសរើសចិនប្រឆាំងនឹងអាមេរិកឬជ្រើសរើសប្រទេសណាមួយដើម្បីប្រឆាំងប្រទេ សណានោះឡើយដោយកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសចម្រុះ ពណ៌។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថានៅក្នុងអាស៊ានក៏ដូចគ្នាដែរយើងមិនមានជ្រើសរើសនរណានោះទេ។សម្តេចបានបញ្ជាក់ថាវត្តមានរបស់សម្ដេចមកកាន់សហ

រដ្ឋអាមេរិកនេះម្ខាងក្នុងតួនាទីជាប្រធានអាស៊ាននិងម្ខាងទៀតតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជាដែលជាសមាជិកអាស៊ានដែលធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតី អាមេរិក ចូ បៃដិន ។

សម្ដេចលើកឡើងថាកន្លងទៅមានអ្នកខ្លះលើកឡើងថាគេយកសម្ដេចមកធ្វើទីងមោងនៅសហរដ្ឋអាំមេរិក ។

សម្ដេចបាន ចោទសួរថាបើសម្ដេចជា ប្រធានអាស៊ានទីងមោងនោះម៉្លេះសមាជិកអាស៊ាន០៩ប្រទេសទៀតក៏ជាទីងមោងដូចគ្នាហើយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកដែលជាដៃគូសន្ទនាអាស៊ានហើយ ធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកក៏ជាទីងម៉ោងដូចគ្នាដែរ ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានចាត់ទុកថាអ្នកដែលបានរិះគន់ថាសម្ដេចត្រូវបានគេយកមកធ្វើជាទីងមោងនៅសហរដ្ឋ អាមេរិកនេះគឺជាអ្នកដែលពុំមានការយល់ដឹងទាក់ ទងជាមួយនឹងច្បាប់អាស៊ាននិងគោលការណ៍របស់អាស៊ាននោះទេ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា៖ទំនាក់ទំនងកម្ពុជាអាមេរិកដើរដល់ចំណុចកំពូលមិនធ្លាប់មានក្នុងប្រវ ត្តិសាស្ត្រ ។

យើងគួរនិយាយាថាទំនាក់ទំនង កម្ពុជាអាមេរិកបានដើរដល់ចំណុចកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របើទោះបីជាធ្លាប់មានសភាពលិចអណ្ដែតៗ ក្ដី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖សូមសង្កេតលើបញ្ហា២ មុនគេ ។

ទី១.មុនឆ្នាំ ២០០០ តើអាមេរិកមានស្ថានទូតផ្ទាល់ខ្លួននៅកម្ពុជាអត់? ចម្លើយគឺអត់មានទេ អាមេរិកជួលផ្ទះគេនៅទេ ។

ក្រោយឆ្នាំ ២០០០ ពិសេសក្រោយដំណាក់កាលកម្ពុជារកឃើញសន្តិភាពពេញលេញអាមេរិកបានកសាងស្ថានទូតនៅកម្ពុជា ទីតាំងស្ថានទូត អាមេរិកនៅកម្ពុជាជាទីតាំងល្អបំផុតប្រសិ នបើមិនមែនអាមេរិកទេ សម្តេចអត់ផ្ដល់ឱ្យទេទីតាំងកន្លែងហ្នឹងព្រោះជាក្លិបរបស់យុវជនជិតរមណីដ្ឋានវត្តភ្នំ”។

នៅពេលនោះរដ្ឋាភិបាលអាមេរិកផ្ដល់លុយឱ្យស្ថានទូតអាមេរិកនៅភ្នំពេញអត់ផ្ដល់ប្រាក់បង់ពន្ធទេប៉ុន្តែសម្ដេចបានជួយសម្រួលបង់ពន្ធនោះដើម្បីឱ្យអាមេរិកឈរជើងមាំនៅកម្ពុជាព្រោះពីមុនស្ថានទូតអាមេរិកមានតែជួលផ្ទះគេឥឡូវអាមេរិកមានស្ថានទូតត្រឹមត្រូវ។ ហេតុផលទី២គឺក្នុងប្រវត្តិទំនាក់ទំនងពាណិជ្ជកម្មពេលនេះជាពាណិជ្ជកម្មមានទំហំធំបំផុត ។

ជា ទំហំពាណិជ្ជកម្មដែលកម្ពុជានាំចូលអាមេរិកជាង ៩ពាន់លានដុល្លារ ។

ឥឡូវក្រុមហ៊ុនអាមេរិកកាន់តែច្រើននៅស្រុកខ្មែរ រថយន្ត Ford កំពុងពេញនិយមនៅស្រុកខ្មែរឧប ករណ៍ផ្នែកវេជ្ជសាស្ត្រក៏ត្រូវបានបំពាក់កាន់តែច្រើននៅទីផ្សារកម្ពុជា ។ ក្រុមហ៊ុននៅអាមេរិកទៅកម្ពុជាច្រើន ។

ប៉ុន្តែ [ទំនាក់ទំនង] មិនមែនឥតខ្ចោះទេមានការភន្តច្រឡំ មួយចំនួន ផ្ដើមចេញពីការមិនយល់គ្នាឬយ៉ាងណាយើងត្រូវស្វះស្វែងធ្វើការជាមួយគ្នាបន្តទៀត។

គួរបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២២។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅសហរដ្ឋអាមេរិកលើកនេះគឺដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអា ស៊ាន-អាមេរិកដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ។

ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំអាស៊ាននិងប្រធាននាធិបតីអាមេរិក លោក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីម ធ្យោបាយនិង វិធីសាស្ត្រនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដែលជាអាទិ៍រួមមានការឆ្លើយតបនឹងជំងឺកូវីដ -១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ

ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ ឋកិច្ច។

ថ្នាក់ដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិកក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះថ្នាក់ដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិកនឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋ អាមេរិក ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោ ជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ រស្មីកម្ពុជា