Social Network

សម្តេច​តេ​ជោ ៖ ​សំណុំរឿង​លោក កឹ​ម សុខា គាត់​ជា​អ្នក​និយាយ​ខ្លួនឯង និង​យក​ឯកសារ​ទៅ​ប្រាប់​តុលាការ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សំណុំរឿងរបស់លោកកឹម សុខា គាត់ជាអ្នកនិយាយខ្លួនឯង និងយកឯកសារប្រាប់តុលាការ ដូច្នេះត្រូវការដោះស្រាយផ្លូវតុលាការ និងជាមួយអាមេរិក ។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីសម្តេច និងលោកកឹម សុខា បានជួបពិភាក្សាគ្នាអស់ពេលប្រមាណ៤ម៉ោង ខណៈលោក កឹម សុខា បានចូលគោរពវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាញ ហ៊ុនណេងត្រូវបងប្រុសសម្តេចបង្កើតកាលពីពេលកន្លង ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា នៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានរិះគន់ចំពោះលោក សម រង្ស៉ី ថា មិនចេះចាប់យកឱកាស ដែលបងប្រុសសម្តេចទទួលមរណភាពផ្ញើសារលិខិតចូ

លរួមរំលែកទុក្ខជូនសម្តេច ដើម្បីបង្កើតឱកាសនយោបាយសម្រាប់ការវិលត្រឡប់មកកម្ពុជាវិញ ។ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានចាត់ទុកលោក កឹម សុខា ជាមនុស្សឆ្លាតព្រោះលោកតែងតែផ្ញើលិខិតរំលែកមរណៈទុក្ខចំពោះ ក្រុមគ្រួសារ សម្ដេច ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងពេលវេលាខ្ញុំមានទុក្ខក្រៀមក្រំនេះ គឺឱកាសនៃអ្នកនយោបាយ ប៉ុន្ដែដោយសារការស្អំ សូម្បីតែសាច់ឈាមយើងស្លា.ប់ អ្វីដែលយើងធ្លាប់ធ្វើចំពោះគេ គេមិនបានធ្វើចំពោះយើងវិញ សូមអរគុណណាស់

កុំអីគេរុញខ្ញុំទល់នឹងជញ្ចាំង ប្រសិនបើមនុស្សណុងធ្វើលិខិតចូលរួមរំលែកទុក្ខជាមួយខ្ញុំ ស្មើរុញខ្ញុំដល់កៀនជញ្ចាំង»។

សម្ដេចតេជោ បន្ដថា «បើខ្ញុំមិនទទួលមានន័យថា ខ្ញុំមិនទទួលយកការគោរព ដែលគេផ្ដល់សម្រាប់យើងចូលរួមមរណៈទុក្ខជាមួយយើង ប៉ុន្ដែបើយើងទទួលវាជាការផ្ដល់សញ្ញាមួយថា

អ្នកនោះអាចមានលទ្ធភាពចូលស្រុកដោយសារលោក ហ៊ុន សែន បានឆ្លើយតប អានេះល្ង ង់ជាងអីទៀត សូមអរគុណ ដែលលោកឯងល្ងង់ ឱកាសនយោបាយរបស់ឯងមាន ប៉ុន្ដែដោយសារអ្នកឯងស្អំខ្ញុំ កីឡាករ កីឡាការិនីឈ្នះ អ្នកឯងក៏មិនអបអរសាទរ ម្ដាយខ្ញុំស្លា.ប់ បងខ្ញុំស្លា.ប់ ក៏អ្នកឯងមិនចូលរួមមរណៈទុក្ខ ។

ចឹងលទ្ធផលទាំងអស់ ល្មមអ្នកឯងទទួលទៅ ខ្ញុំមិននឹកស្មានថា អ្នកនយោបាយមួយចំនួនល្ងង់ដល់ប៉ុណ្ណឹង អ្នកដែលឆ្លាត គឺ កឹម សុខា»។សម្ដេចតេជោ បន្ដថា ទោះលោក កឹម សុខា មាននយោបាយខុសគ្នាក៏ដោយ តែសម្ដេចគោរពដល់លោក កឹម សុខា នៅអ្វីជាទង្វើរបស់គាត់ ។

សម្ដេចក៏បានចាត់ទុកថា «នេះជាខ្មែរដូចគ្នា»។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចមិនបានចោទអាមេរិកពាក់ព័ន្ធសំណុំរឿងសន្និដ្ឋិភាពជាមួយរដ្ឋបរទេសរបស់លោក កឹម សុខា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែលោក កឹម សុខា ខ្លួនឯងទេជាអ្នកនិយាយ តាមរយៈវីដេអូយ៉ាងរឹងមាំដែលបានផ្សព្វផ្សាយ ។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «ខ្ញុំអត់ចោទអាមេរិកទេ អ្វីដែលមាននោះ គឺឯកឧត្តម កឹម សុខា គាត់និយាយខ្លួនឯង ដូច្នេះត្រូវការដោះស្រាយរវាងអាមេរិក

និង កឹម សុខា អីចឹងអាមេរិកប្រកាសបដិសេធថា បានធ្វើអីចឹងដូច កឹម សុខា និយាយអត់? ខ្ញុំសូមជម្រាបទាំងតុលាការ ទាំងរាជរដ្ឋាភិបាលអត់មានចោទអាមេរិក អ្វីដែលកើតមាន គឺ កឹម សុខា និយាយពីអាមេរិកជួយ អីចឹងរឿងនេះមិនមែនរឿងកម្ពុជាជាមួយអាមេរិកឯណាជារឿងរបស់ កឹម សុខា»។

សម្តេចក៏បានលើកឡើងថា សំណុំរឿងរបស់ កឹម សុខា គឺលោកកឹម សុខាជា អ្នកនិយាយខ្លួនឯង ដោយលោកបានលើកយកតាមវីឌីឃ្លីប ។

វីឌីអីឃ្លីបនោះលោកកឹម សុខា សម្តេចបានទទួលហើយដល់ពេលរឿងក្តីចាប់ផ្តើមខាងលោកកឹម សុខា និងមេធាវីបានដាក់ឯកសារមួយទៀតដែលឯកសារដាក់ជូនតុលាការ គឺជាឯកសារដូចគ្នា អត់មានអ្វីខុសគ្នាបន្តិច ។

សម្តេចបញ្ជាក់ថា៖«អីញ្ចឹងឯកសារខាងដើមបណ្តឹងមាន និងឯកសារគាត់ដាក់មកដូចអីញ្ចឹងវាទៅជាសំណុំរឿងមួយ ។

អីញ្ចឹងគ្មាន អ្នកណាកាត់តនោះទេ ដូច្នេះទុកឲ្យតុលាការកាត់ក្តីទៅ» ។ ចំពោះសំណុំរឿងលោកកឹម សុខានេះ ដែលសម្តេចបានឲ្យលោក កឹម សុខាគោរព តាមនីតិវិធីតុលាការ ដោយសារអំណាចបានបែងចែករួចហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព