Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីជាង១៤ម៉ឺននាក់ ដើម្បីបម្រើការងារសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ត្រូវការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត

(គ.ក.ប) ចំនួន១៤១,៦១២រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមគណៈកម្មការការិយាល័យបោះឆ្នោតទូទាំងប្រទេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សម្រាប់មុខតំណែងដូចខាងក្រោម៖

ទី១៖ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោតចំនួន ១រូប

ទី២៖ អនុប្រធានគណៈកម្មការការិយាល័យបោះឆ្នោតចំនួន ១រូប

ទី៣៖ លេខាធិការចំនួន ១រូប ទី៤៖ សមាជិកទី១ ចំនួន ១រូប

ទី៥៖ សមាជិកទី២ ចំនួន ១ រូប ទី៦៖ សមាជិកទី៣ ចំនួន ១ រូប។

ជាមួយគ្នានេះ គ.ជ.ប បានឱ្យដឹងថា សាធារណជន ដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ សូមអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ឬ/និងទីសាធារណៈក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គឃ.សប ពាក់ព័ន្ធ។ ពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។

បេក្ខជនអាចទាញយកពាក្យសុំប្រឡងចូលបម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប អាសយដ្ឋាន (www.nec.gov.kh) ឬស្កេន QR-Code ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។

*ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

*ការឈប់ទទួលពាក្យ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

ដកស្រង់ពី៖ Fresh News