Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ច្រានចោល​​ការបង្ហាញ​កង្វល់​លើ​មូលដ្ឋាន​ទ័ពជើងទឹក​រាម និង​ស្ថានភាពលទ្ធិប្រជាធិបតេយ្យ​​ភាគី​អា​មេ​រិ​ក

  • Print

រាជធានីភ្នំពេញ៖ ជាថ្មីម្តងទៀត កម្ពុជាច្រានចោលចំពោះការបង្ហាញពីកង្វល់របស់សហរដ្ឋអាមេរិក ជុំវិញការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ។

យ៉ាងណាក្តី កម្ពុជាអះអាងជាថ្មី និងបញ្ជាក់ច្បាស់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឲ្យវត្តមានយោធាបរទេសនៅលើទឹកដីកម្ពុជាឡើយ ។

ការបង្វាញកង្វល់នេះធ្វើឡើង ក្នុងជំនួបពិភាក្សារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅទឹកដីអាមេរិក ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា «ក្នុងជំនួបនោះលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ។

[…] ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងសាជាថ្មីអំពី ការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានយោធាបរទេស ។

កាយវិការដែលកម្ពុជាបានធ្វើឡើងក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានា ទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសារ គឺជាកាយវិការដែលមិនធ្លាប់មាន សម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុង វិស័យយោធា» ។

ក្នុងជំនួបនោះដែរលោកស្រី Wendy Sherman បានថ្លែងអំណរគុណចំពោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានបំពេញតួនាទីជាប្រេសិតពិសេស នៃប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការប្រាស្រ័យទាក់ទង ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល ៣០ឆ្នាំកន្លងមក កម្ពុជាតែងតែប្រកាន់យកនូវវិធីសាស្ត្រ ប្រកបដោយសង្គតិភាពក្នុងការការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងការអនុវត្តនយោបាយ ការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃបញ្ហាមីយ៉ាន់ម៉ា និងជម្លោះនៅអ៊ុយក្រែន ។

អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ ប្រមុខការទូតកម្ពុជា បានពន្យល់ថា ទោះបីលទ្ធិប្រជាធិប-តេយ្យនៅកម្ពុជាមានភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោត យ៉ាងទៀងទាត់ចាប់ តាំងពីឆ្នាំ១៩៩៣ ហើយការបោះឆ្នោតទាំងនោះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា មានភាពសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងសណ្តាប់ធ្នាប់ល្អ ។

លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែងតែត្រូវបានរំលេចនៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខនឹងផ្តល់វេទិកា សម្រាប់គណបក្សចំនួន១៧ ចូលរួមប្រកួតប្រជែង ។

ស្ថាប័នសារព័ត៌មានក្នុងទម្រង់បោះពុម្ព និងឌីជីថលមានជាង២០០០, អង្គការក្រៅរដ្ឋាភិបាលជាង ៦០០០, សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមានសហជីព៥ ក្នុងរោងចក្រតែមួយ គឺជាតថភាពជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា ។

យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សិទ្ធិ និងសេរីភាពមិនមែនជាការគេចវេស ពីកាតព្វកិច្ចគោរពច្បាប់នោះទេ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការងាររបស់ប្រេសិតពិសេស ស្តីពីបញ្ហាមីយ៉ាន់ម៉ា ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតួអង្គដែលកំពុង

ស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដូចជា លោកស្រី អោង សាន់ស៊ូជី និងលោកអតីតប្រធានាធិបតី វីន មីន ដើម្បីជំរុញវឌ្ឍនភាពនៃអាទិភាព ក្នុងការបញ្ឈប់អំពើហិ.ង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន ។

កម្ពុជានឹងបន្តការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះវិធីសាស្ត្រដែលដើរមួយជំហានម្តងៗ និងការផ្តោតលើសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តយន្តការកសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ ។

សូមរំលឹកថា រឿងមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺមហាអំណាចអាមេរិក តែងតែចូលលូកដៃកកូរកកាយ ដោយបានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ពួកគេមិនជឿ ហើយបន្តចោទកម្ពុជាដដែលជាដដែល ។

ថ្លែងពីទឹកដីសហរដ្ឋអាមេរិកសម្តេចតេជោ ហ៊ុន សែននាយករ ដ្ឋមន្ត្រីក ម្ពុជាបានបញ្ជាក់ជាថ្មីថាកំពង់ផែរាមធ្វើដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិកម្ពុជា មិនមែនបម្រើឱ្យទ័ពបរទេសណាមួយឡើយ៕

ដកស្រង់ពី៖ កៅះសន្តិភាព