Social Network

ក្រសួង​សាធារណការ និង​ចៃ​កា ប្រជុំ​ពិនិត្យ​គម្រោង​កែលម្អ​ប្រព័ន្ធ​ភស្តុភា​រកម្ម​នៅ​កម្ពុជា ដំណាក់កាល​ទី​២

ភ្នំពេញ: ក្រសួងសាធារណការនិងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)កាលពីថ្ងៃទី២៤ខែឧសភាបាន ប្រជុំពិភាក្សាប្រចាំខែលើកទី១០ នៃគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ ដឹកនាំដោយលោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាព ដែលត្រូវអនុវត្តបន្ត នៅខែបន្ទាប់ បញ្ហាប្រឈមនានា សំណូមពរ និងដំណោះស្រាយ និងដើម្បីពិភាក្សាទៅលើលទ្ធផលរំពឹងទុកចំនួន៦រួមមាន៖

(១) ការតាមដានត្រួតពិនិត្យ និងរៀបចំផែនការមេស្តីពីពហុមធ្យាបាយ និងភស្តុភារ កម្មកម្ពុជា

(២) ការរៀបចំរបាយការណ៍ឆ្នាំ និងសិក្ខាសាលាផ្សព្វផ្សាយ

(៣) ការរៀបចំគោលនយោបាយជាតិ និងផែនការសកម្មភាពអនុវិស័យមួយចំនួន (ផែនការសកម្មភាពដឹកជញ្ជូនស្តីពីការផ្លាស់ប្តូរអាកាសធាតុ ភស្តុភារកម្មបៃតង ប្រព័ន្ធត្រជាក់ គោលការណ៍ណែនាំរៀបចំមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ទំនើប កម្មរថយន្តដឹកទំនិញ)

(៤) ការត្រួតពិនិត្យ និងតាមដានគម្រោងភស្តុភារកម្ម និងការប្រមូលវិភាគទិន្នន័យ

(៥) ការរៀបចំវែបសាយ និងទស្សនកិច្ចសិក្សា ភស្តុភារកម្មឆ្លងកាត់ព្រំដែន

និង(៦) ការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។អង្គប្រជុំបានស្តាប់ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពសកម្មភាពការងារពាក់ព័ន្ធនឹងផលរំពឹងទុកទាំង៦ខាងលើ និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពក្រុមការងារ និងជំនាញការទីភ្នាក់ងារ JICA ដែលបានអនុវត្តការងារទទួលបាននូវវឌ្ឍនភាពល្អប្រសើរ។

មានឯកសារផែនការសកម្មភាព គោលនយោបាល និងគោលការណ៍ណែនាំមួយចំនួន ត្រូវបានរៀបចំនិងបកប្រែជាភាសាអង់គ្លេសនិងខ្មែរនិងកំពុងដំណើរការដាក់ស្នើសុំការអនុម័តនិងចុះហត្ថលេខាពីថ្នាក់ដឹកនាំក្រសួងដូចជា៖ផែនការសកម្មភាពដឹកជញ្ជូនស្តីពីការផ្លាស់ប្តូរអាកាសធាតុ ប្រព័ន្ធត្រជាក់ គោលការណ៍ណែនាំរៀបចំមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ និងទំនើបកម្មរថយន្តដឹកទំនិញ ។

អង្គប្រជុំក៏បានស្តាប់ និងពិភាក្សាផងដែរអំពីវឌ្ឍនភាពការងារធ្វើឱ្យប្រសើរឡើងច្រកទ្វារអន្តរជាតិពាក់ព័ន្ធនឹងការអនុវត្តការងារពង្រីកផ្លូវថ្នល់ ការស្នើភាគីវៀតណាមរៀបចំពង្រីកទីលានបេតុងសម្រាប់ចតយានយន្ត ។ល។

ក្នុងតំបន់ទ្រនាប់ស្ថិតនៅចន្លោះអគារស្ថានីយច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ការរៀបចំកិច្ចប្រជុំរវាងរដ្ឋបាលខេត្តស្វាយរៀង និងខេត្តតៃនិញ ប្រទេសវៀតណាម។ល។

ការងារពង្រីកផ្លូវថ្នល់ក្នុងតំបន់ទ្រនាប់ ស្ថិតនៅចន្លោះអគារស្ថានីយច្រកទ្វារព្រៃវល្លិ។ការរៀបចំសាងសង់ការិយាល័យកុងតឺន័រ និងចាក់បេតុងចំណតរថយន្តក្នុងតំបន់ច្រកទ្វារព្រំដែនស្ទឹងបត់ ដែលគ្រោងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២២។

លោក វ៉ាស៊ឹម សុរិយា បានស្នើឱ្យក្រុមការងារទាំងអស់ ពិសេសក្រុមការងារធ្វើឱ្យប្រសើរឡើងច្រក ទ្វារព្រំដែនស្ទឹងបត់ បន្តតាមដានវឌ្ឍនភាពគម្រោងស្ថានីយស្ទឹងបត់

សហការជាមួយទីភ្នាក់ងារ JICA រៀបចំកិច្ចប្រជុំអនឡាញជាមួយភាគីថៃពាក់ព័ន្ធ ជាពិសេសនាយកដ្ឋានគយស្រុកអារញ្ញប្រាថេត ដើម្បី បន្តជជែករៀបចំការបើកបណ្តោះអាសន្នច្រកទ្វារស្ទឹងបត់-បានណងអៀន និងបានបន្ថែមថា៖

ការងារនេះគួរពិភាក្សា និងសហការជាមួយគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រសួងស្ថាប័នពាក់ព័ន្ធ និង អញ្ជើញចូលរួមប្រជុំ។ លោកអនុរដ្ឋលេខាធិការ បានស្នើឱ្យក្រុមការងារបន្តទំនាក់ទំនង និងសហការជាមួយស្ថាប័នពាក់ព័ន្ធ

និងរដ្ឋបាលខេត្តស្វាយរៀងជំរុញការអនុវត្តគម្រោងដែលមានស្រាប់ និងជួបពិភាក្សាអំពីតម្រូវការក្នុងការ ធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត

និងស្នើពិចារណាជំរុញការរៀបចំច្រកទ្វារព្រំដែនថ្មី និងចំនុចតភ្ជាប់ផ្លូវល្បឿនលឿន ដែលភាគីទាំងពីរកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ឆ្នាំ២០១៦កន្លងទៅ។

ជាមួយគ្នានោះផងដែរ អង្គប្រជុំក៏បានស្តាប់ និងពិភាក្សាអំពីលទ្ធផលទស្សនកិច្ចនាំមុខ ដើម្បីរៀបចំខ្សែ

ទស្សនកិច្ចផ្លូវការរបស់មន្ត្រីគម្រោង CLIP2 ទៅកាន់ទីកន្លែងភស្តុភារកម្មសំខាន់នានាក្នុងប្រទេសថៃ ដែលគ្រោងធ្វើក្នុងពាក់កណ្តាលទី២ នៃខែកក្កដា ឆ្នាំ២០២២ ខាងមុខ៕

ដកស្រង់ពី៖ រស្មីកម្ពុជា