Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​គ្រោង​រៀបចំ​សួនផ្កា២០​ហិ​កតា និង​អាង​ទឹក​បង្ហៀរ ខណៈសហ​គម​ន៍​ទេសចរ​ជា​ច្រើន​កំពុង​ទាក់ទាញ​

  • Print

មណ្ឌលគិរី ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានគម្រោងរៀបចំសួនផ្កាលើផ្ទៃដីចំនួន២០ហិកតា និងរៀបចំអាចទឹកបង្ហៀរ ដើម្បីឲ្យអ្នកទេសចរក្នុងស្រុក និងក្រៅប្រទេសទស្សនា ។

ការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្មនេះ ខណៈតំបន់សហគមន៍ទេចរណ៍នៅក្នុងប្រទេសកម្ពុជាច្រើនកន្លែងបានកំពុងទាក់ទាញអ្នកទេសចរទៅដើរលេងកម្សាន្ត ។

ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងពីធីផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរខេត្តមណ្ឌលគីរី នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ថា កិច្ចប្រជុំថ្ងៃនេះ បានបង្ហាញអំពីសុឆន្ទៈក្នុងការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយគ្រប់ដៃគូ ដើម្បីការវិនិយោគវិស័យកសិកម្មទេសចរ អេកូទេសចរ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរស្របតាមអភិក្រម

«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ហើយវិស័យទេសចរគឺជាមាសបៃតង ។ឯកឧត្តមបញ្ជាក់ថា

៖«ជាក់ស្តែង បច្ចុប្បន្នយើងមាន១៣១ សហគមន៍មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរធម្មជាតិបាន ក្នុងចំណោមសហគមន៍៥១៦ ដែលយើងមានក្នុងនោះ ២៧សហគមន៍បាន និងកំពុងដំណើរការទេសចរធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាប» ។

ឯកឧត្តមក៏បានលើកឡើងថា បច្ចុប្បន្ននេះបានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន ១០៣ សហគមន៍ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវា ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ ។

 

ឯកឧត្តមបញ្ជាក់ថា ៖«នាពេលអនាគតយើងរំពឹងថា សហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា «កសិ-ទេសចរ» សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរក្នុងស្រុក និងបរទេសបានទៅទស្សនាកសិដ្ឋានរបស់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្មផងដែរ»។ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងកសិកម្មបាន

និងកំពុងអនុវត្តយ៉ាងសកម្មក្នុងគោលបំណងចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរដែលកំពុងមានការកើនឡើង ដោយឈរលើសក្តានុពល មានស្រាប់នៃខេត្តមណ្ឌលគិរី ក្រោមរូបភាព

«សក្តានុពលទេសចរវប្បធម៌ និងធម្មជាតិ» ដែលស្ថិតក្រោមវិស័យកសិកម្ម និងដែនសមត្ថកិច្ចរបស់ក្រសួងក្នុងនោះរួមមានចម្ការស្រល់ រដ្ឋទំហំ ៣៦៤ ហិកតាឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា រៀបចំអភិវឌ្ឍកសិទេសចរតាមរយ:ចម្ការឈើហូបផ្លែ ការអភិវឌ្ឍចម្ការឈើដាំដែលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ សហគមន៍ព្រៃឈើ ។

ក្រៅពីនេះ ក៏មានមានគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូមួយចំនួនទៀតដែលនឹងចូលខ្លួនមកបម្រើឲ្យវិស័យទេសចរ(បន្លែ ផ្លែឈើ ត្រី សាច់) និងអេកូទេសចរ (ដំណើរកម្សាន្តក្នុងព្រៃចម្ការឈើដាំ ចម្ការស្រល់ ទស្ស នាសហគមន៍ព្រៃឈើ សួនរុក្ខគីរី ជីវចម្រុះដ៏សម្បូរបែប រួមទាំងសួនសត្វផងដែរ។ល៕

សួនផ្កាចម្រុះ និងសួនភូតគាម លើផ្ទៃដី៤៧០ហិកតា គ្រោងរៀបចំសួនផ្កា ២០ហិកតា និងរៀបចំអាងទឹកបង្ហៀរ ។

ដកស្រង់ពី៖ កោះសន្តិភាព