Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ទុកពេល១ថ្ងៃឲ្យម្ចាស់រថយន្តចង្កូតស្តាំទៅបង់ពន្ធដោយមិនបាច់ដូរចង្កូតទៅឆ្វេង

  • Print

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ដោយទុករយៈពេលមួយថ្ងៃ គឺថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះឲ្យម្ចាស់រថយន្តទៅបង់ពន្ធឲ្យអស់ ហើយចំពោះរថយន្តដែលនាំចូលចាប់ពីថ្ងៃទី៧ ខែកក្កដាតទៅ គឺចាប់ទាំងអស់ ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បន្ទាប់ពីមានការតវ៉ាពីម្ចាស់រថយន្តដែលមានចង្កូតស្តាំ ហើយស្នើសុំមិនផ្លាស់ប្តូរពីចង្កូតស្តាំទៅឆ្វេង តែសុំបង់ពន្ធ ។

ថ្លែងក្នុងសំណេះសំណាលក៏ដូចជា ផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិកាអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចយកថ្ងៃទី៦ កក្កដាតែមួយថ្ងៃប៉ុណ្ណោះ សម្រាប់ឲ្យម្ចាស់រថយន្តមានចង្កូតស្តាំដែលតវ៉ាពីការមិនចង់ប្តូរត្រូវធ្វើការបង់ពន្ធដោយក្រសួងសារធាណការ និងដឹកជញ្ជូនត្រូវចេញផ្លាកលេខឲ្យ ។

សម្តេចតេជោបានគូសបញ្ជាក់ថា ៖«ខ្ញុំសូមសម្រេច គឺគិតពីពេលនេះ គឺតែថ្ងៃទី៦ កក្កដា ឆ្នាំ២០២២នេះមួយថ្ងៃប៉ុណ្ណោះ សូមម្ចាស់រថយន្តដែលមានចង្កូតស្តាំអញ្ជើញទៅបង់ពន្ធ ដោយមិនចាំបាច់ផ្លាស់ប្តូរចង្កូតនោះទេ លើសពីថ្ងៃនេះទៅនឹងចាប់យកតែម្តង»។

សម្តេចតេជោ ក៏បានស្នើឲ្យសមត្ថកិច្ច និងភាគីពាក់ទាំងអស់ត្រូវធ្វើការបិទការនាំចូលរថយន្តចង្កូតស្តាំពីខាងក្រៅជាដាច់ខាត ។

ចំពោះរថយន្តចង្កូតស្តាំ នៅព្រំដែនហើយបម្រុងនាំចូល គឺឲ្យគេយកទៅវិញ បើនាំយកមក គឺត្រូវចាប់យកតែម្តង ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានស្នើគ្រប់ស្ថាប័នធ្វើយ៉ាងណាកុំឲ្យមាននាំយករថយន្តចង្កូតស្តាំងលួចលាក់ ឬស្នើសុំមកជាដាច់ខាត ។

បើតាមសម្តេចតេជោហ៊ុន សែន បានឲ្យដឹងថា រថយន្តចង្កូតស្តាំនៅក្នុងប្រទេសកម្ពុជាដែលកំពុងដំណើរការមានជាង២ពាន់គ្រឿង មិនទាន់ដូរចង្កូត ហើយជាង៤ពាន់គ្រឿងបានប្តូររួចហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព