Social Network

លោកបណ្ឌិត អ៊ិត សំហេង៖ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងនឹងធ្វើឱ្យកម្ពុជានិងវៀតណាមកាន់តែរីកចម្រើន

លោកបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអនុប្រធានគណៈចលនាមហាជន និងជាប្រធានគណៈចលនាសហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាសគ្រឹះស្ថានបានឡើងថាទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនឹងធ្វើឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែរីកចម្រើនរឹងមាំជាលំដាប់។

ក្នុងពិធីជប់លៀងភោជនីយាហារទទួលស្វាគមន៍ជូនគណៈប្រតិភូនៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៥ថ្ងៃ ពីថ្ងៃទី៩-១៣ ខែសីហា ឆ្នាំ២០២២កាលពីល្ងាចថ្ងៃទី១០សីហា

នៅសណ្ឋាគារភ្នំពេញ លោកបណ្ឌិត អ៊ិតសំហេងបានបន្តថាក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្សរដ្ឋ និងប្រជាជនវៀតណាមដែលតែងតែយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់។

លោកបណ្ឌិត អ៊ិត សំហេង បានបន្តទៀតថា ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរពិតជាជ្រាលជ្រៅតាំងពីសម័យតស៊ូប្រយុទ្ធកៀកស្មាគ្នាដណ្តើមឯករាជ្យពីសម័យអាណានិគមបារាំងរហូតដល់ការជួយសង្គ្រោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមហើយបន្តកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមករហូតដល់បច្ចុប្បន្ន។

លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថាសូម្បីតែថ្មីៗកន្លងទៅនេះវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានបង្កវិបត្តិយ៉ាងធំធេងដល់សុខភាពសាធារណៈសង្គម

និងសេដ្ឋកិច្ចរដ្ឋាភិបាលវៀតណាមបានចាត់វិធានការយ៉ាងឆាប់រហ័សប្រកបដោយទំនួលខុសត្រូវខ្ពស់ទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាពរួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ

និងការផ្ដល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។លោកបណ្ឌិត អ៊ិត សំហេង បានបន្ថែមថា

ប្រទេសយើងទាំងពីរពិតជាមានមោទនភាពណាស់ ដែលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងគណៈចលនាមហាជននៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឱ្យមានការរីកចម្រើនដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិ ការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរស្របតាមទិសស្លោក

«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ។

លោក ផាម តឹត ថាំង (Pham Tat Thang) សមាជិកមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុប្រធានប្រចាំការគណៈចលនាមហាជន នៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានថ្លែងនូវអំណរគុណ

និងវាយតម្លៃខ្ពស់ចំពោះគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយគណៈចលនាមហាជននៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមដែលបានចូលរួមចំណែកធ្វើអោយចំណងមិត្តភាព

សាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕

ដកស្រង់ពី៖ កម្ពុជាថ្មី