Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ថោង ខុន ដាក់​ចេញ​​យុទ្ធសាស្ត្រ​​ស្តារ​វិស័យទេសចរណ៍​​កម្ពុជា​ ក្នុង​ដំណាក់កាល​កូវីដ

  • Print

នៅក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ« ការគិតគួរឡើងវិញពីទេសចរណ៍ (Rethinking Tourism)» ដេលរៀបចំឡើងកាលពីម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានប្រកាសដាក់ចេញយុទ្ធសាស្រ្ត ដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលនៃជំងឺកូវីដ១៩»។

ការដាក់ចេញយុទ្ធសាស្រ្តស្តារវិស័យទេសចរណ៍ឡើងវិញ ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល ដោយបន្តខិតខំអនុវត្ត «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩»។

លោករដ្ឋមន្រ្តីបានលើកឡើងពីយុទ្ធសាស្រ្តដើម្បីស្តារវិស័យទេសចរណ៍ក្នុងនោះមានដូចជា៖

*បង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍៖ ត្រូវបង្កើនកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មី ដល់សិស្ស-និស្សិតកំពុងសិក្សា, អ្នកកំពុងបម្រើការងារ

និងអ្នកធ្លាប់បម្រើការងារទេសចរណ៍ ដើម្បីកសាងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងចីរភាព, បង្កើនការវាយតម្លៃសមត្ថភាពស្របតាមយន្តការនៃការវាយតម្លៃសិក្សា បណ្តុះជំនាញទេសចរណ៍ថ្មីៗ

ស្របតាមនិន្នាការអាស៊ានដែលបានបញ្ចូលជំនាញម៉ាយចំនួន ៣២ជំនាញ និងជំនាញ ស្ប៉ា-ម៉ាស្សាចំនួន ៦ជំនាញ ទៅក្នុងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន បន្ថែមលើមុខជំនាញមានស្រាប់ចំនួន ៣២ជំនាញ។

*បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍៖ ត្រូវបង្កើនការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់គ្រប់តួអង្គទាំងអស់ក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសប្រជាពលរដ្ឋជាអ្នកផ្តល់សេវាកម្មនៅមូលដ្ឋាន, ជំរុញឲ្យមានការសិក្សាស្រាវជ្រាវរកដំណោះស្រាយថ្មីៗ ក្នុងសេវាកម្មទេសចរណ៍។

ម្យ៉ាងវិញទៀត សហគមន៍ទេសចរណ៍ដែលកំពុងដំណើរការត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ ខិតខំស្រាវជ្រាវ និងចងក្រងភាពទាក់ទាញនៃធនធានធម្មជាតិ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ក្នុងតំបន់របស់ខ្លួន សំដៅប្រែក្លាយសក្តានុពលទៅជាផលិតផលទេសចរណ៍ល្អឯកប្រចាំតំបន់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើម ដែលបានរៀបចំដោយអង្គការទេសចរណ៍ពិភពលោក (UNWTO)។

*បន្តការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតធម្យម (MSMEs)ក្នុងវិស័យទេសចរណ៍៖ រៀបចំដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចទេសចរណ៍ជនបទ ផ្ដោតលើការអភិវឌ្ឍ និងការច្នៃប្រឌិតទេពកោសល្យជនបទ លើកកម្ពស់

និងកែច្នៃធនធានវប្បធម៌ ប្រពៃណី និងធម្មជាតិ ជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចុះកម្មវិធីបំផុសនានាដូចជា ចលនាប្រឡងប្រណាំងធុរកិច្ចទេសចរណ៍ជនបទ។

លោក ថោង ខុន បានបន្តថា គួបផ្សំនឹងការដាក់ចេញនៅយុទ្ធនាការ«ការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍» តាមរយៈការពង្រឹងសមត្ថភាពសិក្សាស្រាវជ្រាវ

លើកកម្ពស់ការសិក្សាស្រាវជ្រាវផ្នែកទេសចរណ៍ ព្រមទាំងជំរុញឲ្យមានកិច្ចសហការរៀបចំកម្មវិធីនៃការផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិលើសហគ្រិនភាពក្នុងវិស័យទេសចរណ៍ ដោយសហការជាមួយអង្គការទេសចរណ៍ពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី