Social Network

បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបថ្ងៃទី២ មានបញ្ហាសុខភាព ២៦នាក់,៤នាក់សង្ស័យវិជ្ជមានជំងឺ កូវីដ-១៩និង អវត្តមាន ២ ៣៥៨នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជន អវត្តមានចំនួន២ ៣៥៨នាក់ (ស្រី១ ០២៨នាក់) មានបញ្ហា សុខភាព ២៦នាក់ ដែលក្នុងនោះមានបេក្ខជនចំនួន ០៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ។

បេក្ខជនដែលមានបញ្ហា សុខភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។

គណៈកម្មការមានបញ្ហាសុខភាព មានបញ្ហាសុខភាពចំនួន ១៣ករណី។នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ បានធ្វើការបូកសរូបក្នុងដំណើរការសំណេរ នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៥ធ្នូ២០២២មានពីរមុខវិជ្ជាគឺអក្សរសាស្ត្រខ្មែរ

និងរូបវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅ ដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖នៅតាមមណ្ឌល ប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិ

របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយក ទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគ ទូទាំង ប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ

ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធ យុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ។

គួរបញ្ជាក់ថាសម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយ គណៈ

មេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះ ប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទដែល ជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។

អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួម សង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន ៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២៧០០នាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា