Social Network

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ១៨ ម៉ឺនដុល្លារ សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និង ធារាសាស្ត្រ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន ជាង ១៨ ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជា សម្រាប់កសាង ស្ពានបេតុង មួយកន្លែង នៅខេត្តកំពង់ស្ពឺ និង សា្តរ ប្រព័ន្ធធារាសាស្ត្រ ក្នុង ខេត្តកំពង់ចាម។

ជំនួយឥតសំណង ជាង១៨ ម៉ឺនដុល្លារ នោះ រដ្ឋាភិបាលជប៉ុន ផ្តល់ជូនមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ចំនួន ៩៩.២១២ ដុល្លារ អាមេរិក សម្រាប់កសាង ស្ពានបេតុង មួយកន្លែង នៅខេត្តកំពង់ស្ពឺ និង សម្រាប់ឱ្យមន្ទីរធនធានទឹក និង ថវិកា ចំនួន ៨៧.៦៤៤ ដុល្លារ អាមេរិក ផ្តល់ជូន ឧតុនិយម ខេត្តកំពង់ចាម ក្នុងការស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្ត។

ថ្លែង ក្នុង ពិធី ចុះហត្ថលេខា លើ កិច្ចសន្យា ផ្តល់ ជំនួយឥតសំណង នៅ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ ឧ ប ទូត នៃ ស្ថានទូត ជប៉ុន ប្រចាំ កម្ពុជា លោក តា និ ណៃ អ៊ិ ឈិ តុ ម៉ុ រំពឹងទុក ថា គម្រោង សាងសង់ ស្ពានបេតុង នៅ ខេត្តកំពង់ស្ពឺ នឹង ផ្តល់ អត្ថប្រយោជន៍ ដល់

ប្រជាជន មូលដ្ឋានចំនួន ៣.៣០០ នាក់ ដោយ សម្រួល ដល់ ការដឹកជញ្ជូន ផលិតផល កសិកម្ម ក៏ដូចជា ការធ្វើដំណើរ ប្រចាំថ្ងៃ របស់ សិស្ស និង ប្រជាជន ទៅកាន់ សាលារៀន ផ្សារ និង មណ្ឌល សុខភាព ដែល នៅ ជិត បំផុត ពេញ មួយឆ្នាំ ។

តាមរយៈ ការកែលម្អ ប្រព័ន្ធធារាសាស្ត្រ នៅ ខេត្តកំពង់ចាម លោក ក៏ រំពឹងថា នឹង ធានា នូវ ការផ្គត់ផ្គង់ ទឹក ប្រើប្រាស់ ប្រចាំថ្ងៃ និង សម្រាប់ កសិកម្ម ដល់ ប្រជាជន មូលដ្ឋាន ជាង ៤.៥០០ នាក់។

សូមបញ្ជាក់ថា នៅក្នុង រយៈពេល ៣០ ឆ្នាំ ចុង ក្រោយនេះ ចាប់តាំងពី ឆ្នាំ ១៩៩១ ស្ថានទូត ជប៉ុន ប្រចាំ ប្រទេស កម្ពុជា បាន ចូលរួមចំណែក ក្នុង គម្រោង ជាង ៦៦០ នៅ ទូទាំងប្រទេស កម្ពុជា តាមរយៈ ជំនួយឥតសំណង គូ សាណូ ណិ៕

ដកស្រង់ពី៖ រស្មីកម្ពុជា