Social Network

កម្ពុជា អូស្ត្រាលី ផ្លាស់ប្ដូរចំណេះដឹង លើវិស័យទឹកកខ្វក់

ភ្នំពេញ៖ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្លាស់ប្ដូរចំណេះដឹងរវាងកម្ពុជា

-អូស្ត្រាលី ស្ដីអំពីវិស័យទឹក កខ្វក់ ដោយមានការអញ្ជើញចូលរួមពីស្ថានទូតអូស្រ្តាលី ដឹកនាំដោយលោកស្រី Amber Cernovs លេខាទី១ នៃស្ថានទូត ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្

សាលារាជ ធានីភ្នំពេញ តំណាងដៃគូអភិវឌ្ឍន៍ តំណាងមកពីP4I និង AWA វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត។

សិក្ខាសាលានេះត្រូវបានចាត់ទុកជាថ្នាលបណ្តុះបណ្តាលដ៏មានសារៈសំខាន់ដែលប្រមូលផ្តុំដោយអ្នកជំនាញបច្ចេកទេស អ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងវិស័យរដ្ឋ

វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា ជួបជុំធ្វើបទបង្ហាញ និងពិភាក្សាដើម្បីចែករំលែកព័ត៌មាន ផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងមតិយោបល់ សំដៅស្វែងរកដំណោះស្រាយ ធានាបាននូវសុខុមាលភាព សាធារណៈ

សុខសុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ចសង្គម និង ធនធានបរិស្ថាន សម្រាប់មនុស្សជាតិ តាមរយៈយន្តការ ពង្រឹងលើប្រព័ន្ធទឹកកខ្វក់។ សិក្ខាសាលានេះរៀបចំឡើងរយៈពេល២ថ្ងៃពេញ ចាប់ពី ថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បែងចែកជា ៤វគ្គ សំខាន់ៗរួមមាន៖ វគ្គទី១ ផ្ដោតលើការកំណត់បរិបទនៃការ គ្រប់គ្រងទឹកកខ្វក់ (Context Setting) វគ្គទី២ ផ្ដោត លើតួនាទី និងតួអង្គ (Roles and Players)

វគ្គទី៣ ផ្ដោតលើឧបសគ្គ និងឱកាសនៃប្រព័ន្ធទឹកកខ្វក់ (Wastewater system constraints and opportunities) និង វគ្គទី៤ ផ្ដោតលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ (Policy and strategy development and implementation)។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងក្រុមការងារ នៃស្ថានទូតអូស្ត្រាលី ព្រមទាំងអ្នកជំនាញមកពីភាពជាដៃ

គូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និងសមាគមទឹកនៃ ប្រទេសអូស្ត្រាលី (AWA) និងក្រុមការងារអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់

នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងសហការរួមគ្នារៀប ចំសិក្ខាសាលានេះឡើង ៕






ដកស្រង់ពី៖ រស្មីកម្ពុជា