Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។

ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកបណ្ឌិត ឌៀប សីហា សាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយ បានឱ្យដឹងថា និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។

និស្សិតទទួលសញ្ញាបត្រទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។

ដោយយោងតាមការស្ទង់មតិ លោកបណ្ឌិត ឌៀប សីហា បានឱ្យដឹងថា និស្សិតត្រូវទទួលសញ្ញាបត្រនេះ អ្នកមានការងារធ្វើ ស្មើនឹង ៩៥.៨៨ភាគរយ ក្នុងនោះ ការងារត្រូវជំនាញសិក្សា ស្មើ ៧៦.៣៦ភាគរយ, ការងារមិនត្រូវជំនាញសិក្សា ស្មើ ១២.៨៤ភាគរយ និងការងារជាអាជីវកម្មផ្ទាល់ខ្លួន ស្មើ ១០.៨១ភាគរយ។

សាកលវិទ្យាល័យបៀលប្រាយ គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ចំណាស់មួយនៅកម្ពុជា។

សាកលវិទ្យាល័យនេះ បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សតាំងពីឆ្នាំសិក្សា២០០០-២០០១ មកម្ល៉េះ។

យោងតាមសាកលវិទ្យាធិការ បានឱ្យដឹងថា គិតចាប់ពីឆ្នាំសិក្សា២០០០-២០០១ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតគ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបៀលប្រាយ សរុប ចំនួន ៨៨,០៩៤នាក់ នារី ៣០,៩៧០នាក់។

ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ និស្សិតកំពុងសិក្សាសរុបចំនួន ២៤,៤០០នាក់ នារី ១២,២០០នាក់ )។

បច្ចុប្បន្នសាកលវិទ្យាល័យ មានទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១ និងសាខាតាមខេត្ត ចំនួន ៨ផ្សេងទៀត រួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តរតនគីរី ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង និង ខេត្តត្បូងឃ្មុំ, និងមាន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ សរុបចំនួន ១,១៣១នាក់ នារី ២០០នាក់។

លោកបណ្ឌិត ឌៀប សីហា បានឱ្យដឹងថា ក្នុងរយៈពេលជាង ២២ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យបៀលប្រាយ បាននិងកំពុងបន្តបំពេញបេសកកម្ម ក្នុងការពង្រីកវិសាលភាពនៃសេវាអប់រំឧត្តមសិក្សា

ឱ្យបានទូលំទូលាយដល់អ្នកសិក្សាស្រាវជ្រាវគ្រប់កម្រិតទាំងអស់ ជាពិសេសនៅតាមសាខារាជធានីខេត្ត ដោយយកចិត្តទុកដាក់ជាអាទិភាព ទៅលើការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល សិក្សាស្រាវជ្រាវ

ដើម្បីធានាថា និស្សិតដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិត ត្រូវតែមានចំណេះដឹង គុណភាព សមត្ថភាព ជំនាញ និង គំនិតច្នៃប្រឌិត ប្រកបដោយការត្រិះរិះពិចារណា

និងមានភាពជាអ្នកដឹកនាំ ដែលអាចដោះស្រាយបាននូវបញ្ហាប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត ប្រកបដោយឥរិយាបថល្អប្រពៃ៕