Social Network

​រដ្ឋមន្ត្រី ថោង ខុន​៖ រថភ្លើង​ល្បឿន​លឿន​គួ​ន​មិញ​-​វៀងចន្ទន៍ ជា​ក្តីសង្ឃឹម​នៃ​លំហូរ​ទេសចរ​មក​កម្ពុ​ជា​

ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត។

លោក ថោង ខុន បានលើកឡើងដូច្នេះខណៈដែលលោកបានដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវថ្មីៗនេះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង។លោកបានថ្លែងថា

«រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។

មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ។ ថ្លៃ សំបុត្រថោកហើយសុវត្ថិភាព»។

ភាគីកម្ពុជា-ឡាវក៏បានជំរុញឲ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុណកំណើនទេសចរទៅវិញទៅមកផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា