Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសារជូនសម្ដេចពញាចក្រី ហេង សំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ

  • Print

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានព្រះរាជទានព្រះរាជសារជូនសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសខួបចម្រើនជន្មាយុ។

ក្នុងព្រះរាជសារដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«សម្តេចអគ្គមហាពញាចក្រី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតនៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាពញាចក្រី នៅថ្ងៃទី២៥ ខែឧសភា

ឆ្នាំ២០២៣ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចអគ្គមហាពញាចក្រី សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងការបំពេញបេសកកម្មដឹកនាំរដ្ឋសភាដ៏ឧត្តុង្គឧត្តម ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរចំពោះស្នាដៃដ៏ល្អប្រសើរ និងសូមសម្តែងនូវការសរសើរដ៏ស្មោះរាល់កិច្ចខិតខំប្រឹងប្រែង របស់ សម្តេចអគ្គមហាពញាចក្រី ដែលជា អ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម

បានដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរដ្ឋសភា កសាងច្បាប់ជាច្រើនទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ហើយមាតុភូមិកម្ពុជាទទួលបានសេចក្តីសុខ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។

ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេច ធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចអគ្គមហាពញាចក្រី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ ជ្រាលជ្រៅបំផុត អំពីខ្ញុំ»៕

ដកស្រង់ពី៖ Fresh News