Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការទី៤រដ្ឋសភា បង្ហាញការគាំទ្រលើសេចក្ដីព្រាងច្បាប់អត្រានុកូលដ្ឋាន

  • Print

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ (គណៈកម្មការទី៤) នៃរដ្ឋសភា បានបង្ហាញការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មទាំងស្រុង ដោយមិនមានការកែប្រែ។

ការគាំទ្រនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះរវាងគណៈកម្មការទី៤នៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

លោក កែប ជុតិមា ក្នុងនាមជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានជម្រាបសម្ដេចក្រឡាហោម ស ខេង ថា គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នឹងធ្វើសេចក្តីរាយការណ៍

ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាអនុម័ត នាពេលខាងមុខនេះ។ទន្ទឹមនេះ លោក កែប ជុតិមា ព្រមទាំងសមជិក-សមាជិកាគណៈកម្មការជំនាញនានានៃរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងមហាផ្ទៃក្រោមការ

ចង្អុលបង្ហាញ និងដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង សម្រាប់ការអនុវត្តការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងចុះអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋមានភាពល្អប្រសើរ បើទោះបីមិនទាន់មានច្បាប់នេះក៏ដោយ ដោយបានអនុលោមតាមអនុក្រឹត្យ និងសេចក្តីណែនាំផ្សេងៗដែលពាក់ព័ន្ធនឹងការងារចុះអត្រានុកូលដ្ឋាន។

បើតាមការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើងមិនត្រឹមតែអាចឆ្លើយតបក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្ដែងកន្លងមកប៉ុណ្ណោះទេ

តែក៏ដើម្បីធានាបានតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈទំនើបកម្ម ស្របតាមស្ថានការណ៍សង្គម។

សម្ដេចក្រឡាហោម បានថ្លែងឲ្យដឹងថា គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឲ្យមានវិធានការ និងនីតិវិធីច្បាស់លាស់ទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹង ថែមទៀតកិច្ចការពារសិទ្ធិ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ។

ព្រមជាមួយគ្នានេះ សេចក្ដីព្រាងច្បាប់នេះក៏ធានាឲ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន រួមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។

សម្ដេចក្រឡាហោមបានជម្រាបគណៈកម្មការនៃរដ្ឋសភា ដែរថា ខ្លឹមសារ និងពាក្យពេចន៍ ព្រមទាំងទស្សនទាននៃសេចក្ដីព្រាងច្បាប់នេះ គឺរៀបចំដោយមានភាពស៊ីសង្វាក់ និងឆ្លើយឆ្លងគ្នាជាមួយច្បាប់ផ្សេងៗ ដូចជា ក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល ច្បាប់ស្ដីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីដែលមិនមែនជាបណ្ដឹង ជាដើម។

សម្តេច បន្ថែមថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់ និងស៊ីជម្រៅដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗដែលទទួលបានតាមរយៈការប្រជុំពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី