Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា មិនផ្តល់ការសន្យានោះទេ គឺនៅបន្តធ្វើមិនឈប់ឈរ និងមិនបោះបង់ចោលប្រជាជនជាដាច់ខាត

  • Print

ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ការសន្យានោះទេ គឺនៅបន្តធ្វើមិនឈប់ឈរ និងមិនបោះបង់ចោលប្រជាជនជាដាច់ខាត។

ប្តេជ្ញានៅតស៊ូក្រាញននៀលខាំស្មៅរួមសុខរួមទុក្ខជាមួយនឹងប្រជាជនក្នុងគ្រប់ពេលវេលា និងកាលៈទេសៈ។ ការបញ្ជាក់នេះក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

មានប្រសាសន៍ទៅកាន់អ្នកចូលរួមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការកសាងសមាជិកបក្សត្រឹមរូបរាងកាយ គឺជាកិច្ចការងាយស្រួល ប៉ុន្តែការទទួលបាននូវការគាំទ្រដោយបេះដូងពិតប្រាកដ ទើបជាកិច្ចការសំខាន់ និងលំបាក

ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនសកម្មភាពវិជ្ជមានសកម្មទ្វេដង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់គណបក្ស រួមទាំងការចុះជួយដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការខិតខំបម្រើសេវាជូនប្រជាជនឱ្យបានល្អប្រសើរបំផុត ដើម្បីទទួលបានការគាំទ្រ និងការអាណិតស្រលាញ់របស់ពួកគាត់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា បច្ចុប្បន្ន កម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិ។

ទាំងនេះ គឺជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន។

សិទ្ធិសេរីភាពត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាឡើងវិញនៅក្រោយការរំដោះប្រទេសជាតិចេញពីរបបប៉ុលពត ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍខ្លួន និងកសាងជីវភាពទៅតាមសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ប្រជាជន ដោយមានការបង្កលក្ខណៈ និងការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលជាប់ជាប្រចាំ។

លោកបណ្ឌិត ហ៊ុន ម៉ាណែតបានអះអាងថា គណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់គោលជំហររឹងមាំ និងរក្សាជានិច្ចនូវបុព្វហេតុបម្រើជាតិ និងប្រជាជន ដោយក្នុងនេះ កម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ក៏បានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅរៀងរាល់អាណត្តិនយោបាយ

បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត ហើយគោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់យុវជនដែលជាកម្លាំងចលករដ៏មុតស្រួច។

ក្នុងន័យនេះ យុវជនក៏ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីប្រវត្តិ ស្នាដៃ សមិទ្ធផល លក្ខន្តិកៈ កម្មវិធីនយោបាយ

និងផែនការសកម្មភាពផ្សេងៗ ដើម្បីជាមូលដ្ឋានក្នុងការថែរក្សាជំនឿជឿជាក់លើគណបក្ស និងការសម្រេចចិត្ត ហើយជាពិសេសការប្រែក្លាយខ្លួនជាឃោសនិកដ៏មានឥទ្ធិពល

ក្នុងការផ្សព្វផ្សាយដល់មហាជនឱ្យបានជ្រាបច្បាស់ពីភាពវិជ្ជមាន សក្តានុពល និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើ កំពុងធ្វើ និងបន្តធ្វើចំពោះជាតិមាតុភូមិ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ពាក្យ “អរគុណសន្តិភាព” គឺជាស្នាដៃមិនអាចប្រកែកបានរបស់គណបក្សប្រជាជនកម្ពុជា

ដែលបានដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ រហូតសម្រេចបាននូវការបញ្ចប់សង្គ្រាម និង ជម្លោះបែកបាក់ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ជារួម គណបក្សប្រជាជនកម្ពុជា បានជួយសង្គ្រោះអាយុជីវិតប្រជាជន ក្នុងគ្រោះភ័យធំៗចំនួន ៣ ដង រួចមកហើយ៖ ទី១. ការសង្គ្រោះជីវិតប្រជាជនពីការកាប់សម្លាប់ក្នុងរបបប៉ុលពត,

ទី២. ការនាំមកនូវសន្តិភាពពេញលេញនៅក្រោមនយោបាយឈ្ន-ឈ្នះ ដោយបានបញ្ឈប់ការរងគ្រោះពីការស្លាប់ និងពិការដោយសារសង្គ្រាមស៊ីវិល និង

ទី៣. ការសង្គ្រោះជីវិតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩៕

ដកស្រង់ពី៖ រស្មីកម្ពុជា