Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «វិមានរដ្ឋធម្មនុញ្ញ» នៅថ្ងៃទី១២ ខែមិថុនា

  • Print

(ភ្នំពេញ)៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៦៖៣០នាទីព្រឹក នៅទីតាំងសួនច្បារខាងលិចវិមានឯករាជ្យក្រុមប្រឹក្សាធម្មនុញ្ញ នឹងមានការប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «វិមានរដ្ឋធម្មនុញ្ញ»។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

ពិធីនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ដោយមានព្រះវត្តមាន វត្តមាន សម្តេច សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋមន្ត្រី រដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ននានា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យានៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ៕

ដកស្រង់ពី៖ Fresh News