Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន គ.ជ.ប អំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត

  • Print

ភ្នំពេញ : លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ហើយប្រសិនបើប្រជាពលរដ្ឋពុំមាន

អ្វីដែលមានសុពលភាពនោះទេ សូមរួសរាន់បំពេញបែបបទស្នើសុំ ដោយឥតគិតថ្លៃ និងទាន់ពេលវេលា ស្របតាមកាលបរិច្ឆេទដែលកំណត់ដោយ គ.ជ.ប ដោយផ្អែកតាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត គឺមានរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ក្នុងពិធីបិទបញ្ចប់វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត

” នៅវិទ្យាស្ថានជាតិអប់រំ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស

និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ សម្រាប់ជាត្រីវិស័យតម្រង់ទិសក្នុងការអនុវត្តការងារតាមដំណាក់កាល ព្រមទាំងបានអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់ការអនុវត្តការងារបច្ចេកទេសជាក់ស្តែង។

លោបន្តទៀតថា បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំ និងកែសម្រួលដោយផ្អែកលើបទពិសោធន៍កន្លងមក

និងបន្ថែមបទប្បញ្ញត្តិមួយចំនួនឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន រួមនឹងគោលការណ៍ទំនើបកម្មដំណើរការបោះឆ្នោត ដែល គ.ជ.ប បានដាក់ឱ្យដំណើរការ និងទទួលបានជោគជ័យកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ដើម្បីជាជំនួយដល់ការរៀបចំ និងការគ្រប់គ្រងការបោះឆ្នោតឱ្យកាន់តែល្អប្រសើរ មានតម្លាភាព និងមានសុក្រឹតភាពថែមមួយកម្រិតទៀត ហើយដើម្បីជំរុញឱ្យការបោះឆ្នោតអាចប្រព្រឹត្តទៅដោយជោគជ័យបាន

ក្រៅពីការកសាងលិខិតបទដ្ឋានគតិយុត្តដែលមានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយហើយនោះ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ឱ្យមានការយល់ដឹងច្បាស់លាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត គឺជាកត្តាសំខាន់ដែល

គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានហ្មត់ចត់ ជាក់ស្តែងដូចជាការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃនេះ ជាឧទាហរណ៍ស្រាប់។លោកបានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលលើកនេះ មានលក្ខណៈពិសេស

និងខុសប្លែកពីវគ្គបណ្ដុះបណ្ដាលមុនៗ ដោយយើងធ្វើការបណ្ដុះបណ្ដាលលើបទបញ្ជា និងនីតិវិធី ទាំងផ្នែកទ្រឹស្តី ទាំងការអនុវត្តជាក់ស្ដែង ជាពិសេស គឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មីៗ ដែល គ.ជ.ប ទើបបានធ្វើបច្ចុប្បន្នភាព

និងដាក់ឱ្យដំណើរការ ដើម្បីជាជំនួយដល់មន្រ្តីបោះឆ្នោត ដែលរួមមានជាអាទិ៍ ប្រព័ន្ធគ្រប់គ្រងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត និងកម្មវិធីគ្រប់គ្រងសំណុំរឿងនិងរបាយការណ៍ពាក់ពន្ធនឹងពាក្យបណ្តឹង។

លោក ប្រាជ្ញ ចន្ទ បានរំលឹកអំពីដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ទើបតែបានបញ្ចប់ទៅថ្មីៗនេះ ដោយក្នុងរយៈពេល ១៥ ថ្ងៃនៃការទទួលពាក្យសុំចុះបញ្ជីនៅ គ.ជ.ប មានគណបក្សនយោបាយចំនួន ២០

បានដាក់ពាក្យសុំចុះបញ្ជីតាមទម្រង់បែបបទកំណត់ដោយ គ.ជ.ប ហើយជាលទ្ធផល គ.ជ.ប បានសម្រេចទទួលស្គាល់ និងចុះបញ្ជីជាផ្លូវការជូនគណបក្សនយោបាយចំនួន ១៨ ដើម្បីចូលរួមប្រកួតប្រជែងក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ឆ្នាំ២០២៣ លើកលែងតែគណបក្សនយោបាយចំនួន ២ គឺគណបក្ស ភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលត្រូវបាន គ.ជ.ប សម្រេចបដិសេធការសុំចុះបញ្ជី ដោយសារសាមីគណបក្សមិនបានភ្ជាប់ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួង

មហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១

ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

ហើយតំណាងគណបក្ស ទាំង ២ បានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ និងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបដិសេធចោលដោយខុសនឹងគតិច្បាប់៕

ដកស្រង់ពី៖ រស្មីកម្ពុជា