Social Network

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន ចំនួន៣ថ្ងៃ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួម វេទិកាអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន លើកទី៩ ដែលធ្វើឡើងនៅទីក្រុង Fu kuoka ប្រទេសជប៉ុន រយៈពេល៣ថ្ងៃ ខាងមុខនេះ ចាប់ពីថ្ងៃទី១២ ដល់១៤ ខែកញ្ញា ឆ្នាំ២០១៧។ នេះបើតាមការឱ្យដឹងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

 វេទិការអនុរដ្នមន្រ្តីការពារ ជាតិ ជប៉ុន-អាសាន គឺជាវេទិការតំបន់មួយដែលរៀបចំប្រជុំជារៀងរាល់ឆ្នាំ មានការចូលរួមពីអនុរដ្នមន្រ្តីការពារជាតិ ជប៉ុន និង បណ្តាប្រទេសអាសាន ១០ប្រទេស និង អគ្គលេខាធិការដ្ឋានអាស៊ាន និង មានអញ្ជើញ រដ្នមន្រ្តីអាស៊ានមួយប្រទេសថ្លែងសន្ទរកថាផង។

សម្រាប់ឆ្នាំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវបានរដ្ឋមន្ដ្រីការពារជាតិជប៉ុន អញ្ជើញឱ្យថ្លែងសន្ទរកថា ប្រមាណ៤០នាទីស្តីអំពី សភាពការណ៍ក្នុងតំបន់និងទស្សនវិស័យរបស់កម្ពុជា៕

ដកស្រង់ពី៖FRESH NEW