Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ នាង ផាត៖ កម្ពុជានឹងទទួលជោគជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ព្រោះបានបំផ្លាញទាន់ពេលវេលានូវចលនាបដិវត្តន៍ពណ៌

  • Print

(ភ្នំពេញ)៖ បន្ទាប់ពីអតីតប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារឃុបឃិតជាមួយបរទេស មានបំណងចង់ផ្តួលរំលំ រាជរដ្ឋាភិបាលនោះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានវាយតម្លៃថា ការបោះឆ្នោត សកលឆ្នាំ២០១៨ខាងមុខ ប្រជាជនខ្មែរ នឹងបានទទួល ជោគជ័យ ព្រោះបានបំផ្លាញ ទាន់ពេលវេលា នូវចលនាដិវត្តន៍ពណ៌ ដែលបានកើតឡើងពីអតីតមេបក្សប្រឆាំង។

នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញ ក្នុងពិធីរៀបចំវគ្គ បណ្តុះបណ្តាលស្តីពីតួនាទី និងការទទួលខុសត្រូវ របស់អ្នកនាំពាក្យ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ដល់ ក្រុមអ្នកនាំពាក្យក្នុងក្រសួង សម្រាប់យកទៅប្រើប្រាស់ ក្នុងការនាំសាររបស់អង្គភាព ទៅកាន់អ្នកសារព័ត៌មាន និងសាធារណជនឲ្យបានល្អ និងត្រឹមត្រូវនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ។

នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងដំណើរការឆ្ពោះ ទៅកាន់ការបោះឆ្នោត សកលជ្រើស តាំងតំណាងរាស្ដ្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងដំណើរការឆ្ពោះ ទៅកាន់ការបោះឆ្នោត សកល ឆ្នាំ២០១៨ ប្រជាពលរដ្ឋយើង បានទទួលជោគជ័យ ដ៏ធំធេងបំផ្លាញ ទាន់ពេលវេលា នូវចលនាបដិវត្តន៍ពណ៌ ដែលរៀបចំដោយបទេស មានបំណងជ្រៀតជ្រែក តាមរយៈដៃជើងក្នុងប្រទេស»។

អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល រំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយថ្នាក់ដឹកនាំ អតីតបក្សប្រឆាំងចំនួន១១៨រូប ត្រូវគេហាមឃាត់មិន ឲ្យធ្វើនយោបាយរយៈ ពេល៥ឆ្នាំ ខណៈលោក កឹម សុខា ក៏កំពុងជាប់ឃុំខ្លួន នៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ»។

ក្នុងសិក្ខាសាលា តួនាទី និងភារកិច្ច អ្នកនាំពាក្យកង យោធពលខេមភូមិ ន្ទនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោក នាង ផាត បានឲ្យដឹងថា ប្រជាជនខ្មែរបានអនុវត្ត តួនាទីដោយជោគជ័យ នូវការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាពេលកន្លងមក ដោយគណបក្សប្រជាជនកម្ពុជាទទូលបាន៥៨ អាសនៈ ឈ្នះដាច់បក្សដទៃទៀត។

នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត អំពើអាក្រក់ក្បត់ជាតិ មិនអាចលាក់បាំងបានឡើយ ហើយលោក កឹម សុខា បានសារភាព អំពីឧបាយកល ឃុបឃិតជាមួយបរទេស មានបំណងផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់របស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ ឆើមរបស់កម្ពុជា ដែលបានកំចាត់ ចោលទាន់ពេលវេលានាំឲ្យ ប្រទេសជាតិគេច ផុតអំពីគ្រោះ មហន្ដរាយដែល មិនអាចស្មានបាន។

នាយឧត្តមសេនីយ៍ នាង ផាត បានអះអាងថា ទោះបីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ ប៉ុន្ដែអតីតបក្សនេះ មិនបោះបង់ចោល ឧបាយកល បំផ្លាញជាតិ តាមរយៈការឃោសនា ញុះញង់ ភូតកហុក បោកប្រាស់ ប្រឌិតរឿងមិនពិត ក្នុងគោលបំណង បំផ្លាញប្រជាប្រិយ បន្ថយជំនឿប្រជាពលរដ្ឋមកលើ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញ ពីការបោះឆ្នោត តាមរបបប្រជាធិបតេយ្យ៕

ដកស្រង់ពី៖  Fresh News