Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង លើកទឹកចិត្តដល់ស្រ្តីឱ្យមានភាពក្លាហាន បង្កើនសមត្ថភាព ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិ

  • Print

(កណ្តាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានគណៈពង្រឹងខេត្ត និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានថ្លែងក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពល រដ្ឋជាស្រ្តីក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលប្រមាណ១២៦៤នាក់នារសៀលថ្ងៃទី១៤ ខែមីនានេះ ដោយបានណែ នាំដល់ស្រ្តីឲ្យខិតខំ ប្រឹងប្រែងពង្រឹង ពង្រីកសមត្ថភាពជំនាញ វិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀតទាំងផ្នែកភាសាខ្មែរ បរទេស និងបច្ចេកវិទ្យាវិទ្យាសាស្រ្តពិភពលោកថ្មីៗ ដើម្បីឆ្លើយតប ស្របតាមប្រធានបទ ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិឆ្នាំ២០១៨ និងទិសដៅយុទ្ធសាស្រ្ តរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការផ្ដល់តួនាទី ស្រ្តីជាអ្នក ដឹកនាំក្នុងវិស័យមុខងារសាធារណៈ និងនយោបាយកាន់តែច្រើន លើកកម្ពស់សមត្ថភាពស្រ្តី ដើម្បីចូលរួមការពារសន្តិ ភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

នាយឧត្តមសេនីយ៍ បានសំដែងនូវការកោត សរសើរចំពោះស្រ្តី គ្រប់រូបកន្លងមក ដែលបានបំពេញបេសកកម្មប្រកប ដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបស្គ ដើម្បីរួមចំណែកក្នុង បុព្វហេតុឯករាជ្យ សន្តិភាព បូរណៈភាពទឹកដីនិង សេចក្ដីសុខសាន្ត របស់ប្រជាពលរដ្ឋ បានចូលរួមយ៉ាង សកម្មបំរើសង្គមជាតិ អភិវឌ្ឍន៍ប្រទេសជាតិការពារ សុខសន្តិ ភាពធ្វើឱ្យមានសុខ ដុមរមណីក ម្មក្នុងសង្គម ហើយសមិទ្ធ ផលសន្តិភាព និងស្ថិរភាពនយោបាយដែលមានសព្វថ្ងៃនេះ ស្រ្តីក៏ជាផ្នែកមួយដ៏សំខាន់ បានចូលរួមចំណែក កសាងសន្តិភាពដ៏ មានតម្លៃមហាសាល នៅក្នុងព្រះរាជាណាចក្រ កម្ពុជានាកន្លងមក។ 

លោក ហ៊ីង ប៊ុនហៀង បានផ្ដាំផ្ញើដល់ស្រ្តីជាមាតាជួយអប់រំទូន្មាន ប្រៀនប្រដៅកូនចៅខិតខំរៀនសូត្រ កាត់បន្ថយ     អំពើហឹង្សាក្នុងគ្រួសារ ចេញឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ធ្វើខ្លួនឱ្យក្លាយជាពលរដ្ឋ ល្អក្នុងសង្គមជាតិ។

ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានចែកអំណោយអនុស្សាវរីយ៍ជូនស្រ្តី ចូលរួម១២៦៤នាក់ ម្នាក់ៗសារុង១ ក្រណាត់បក្ស១ដុំនិងថវិកាមួយចំនួន ព្រមទាំងរៀបចំពិសា របាយសាមគ្គី មួយពេលផងដែរ៕

 ដកស្រង់ពី៖ Fresh News