Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកបណ្ឌិត ស៊ុយ សារ៉េត ទទួលបានការគិតគូរពីកាកបាទក្រហមកម្ពុជា

  • Print

(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយ កញ្ញា សារ៉េត សុផាធីតាពេជ្រ ពីស្ថានភាពសុខភាព របស់ឪពុកកញ្ញាគឺ បណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរ៉ៃ ប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ និងគិតគូរចំពោះ សុខភាព ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួនជួយ សម្រាលបន្ទុក នៃការព្យាបាល បណ្ឌិតសាស្ត្រាចារ្យ ស៊ុយ សារ៉េត និងសូមជូនពរ ឆាប់ជាសះស្បើយ និងមានសុខភាព រឹងមាំឡើងវិញ។

កញ្ញា សារ៉េត សុផាធីតាពេជ្រ និងប្អូនប្រុស បានសម្តែងនូវការ ដឹងគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងលើកទឹកចិត្តដល់ក្រុមគ្រួសារ ព្រមទាំងបាន ឧបត្ថម្ភថវិកា សម្រាលបន្ទុកព្យាបាល និងការសិក្សារបស់កូនៗ៕

ដកស្រង់ពី៖  Fresh News