Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញ បើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

ខាងក្រោមប្រសាសន៍ សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា យកមក គិតគូរបន្ថែមទៀត អំពីការបង្កើតមូល ដ្ឋានគាំទ្រដល់ការរីកលូតលាស់ ក្នុងរយៈពេលវែង ខណៈដែលកម្ពុជាបាន ប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្មមូល ដ្ឋានសម្ភារបច្ចេកទេស, ការពង្រឹងប្រសិទ្ធភាពប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ពិសេសឈានទៅ សម្រេចចក្ខុវិស័យកម្ពុជា ឲ្យក្លាយជាប្រទេស មានចំណូលមធ្យ មកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

* សម្តេចប្រមុខ រាជរដ្ឋាភិបាលបន្តថា ជាការពិតចរន្តនៃ ការរីកចម្រើននៃ វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុង សកលលោក គឺជាកត្តាកំណត់មួយ ក្នុងពេលអនាគត ពិសេសក្នុងបរិការណ៍ បដិវត្តន៍ឧស្សាហកម្ម។

* សម្តេចតេជោ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងជួយជំរុញផលិតភាព កំណើន ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេស ដែលនឹងជួយកម្ពុជាកសាងបាន មូលដ្ឋានសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ដូចជាបណ្តាប្រទេសអភិវឌ្ឍនានា។

នេះជាចំណុចសំខាន់មួយខណៈ កម្ពុជាមានប្រជាជនប្រមាណ ៦៥ភាគរយ មានអាយុក្រោម ៣០ឆ្នាំ ដែលកម្ពុជាត្រូវ តែរហ័សចាប់ច្បាម យកឱកាសល្អផ្នែកផល លាភប្រជាសាស្ត្រនេះ ដើម្បីសម្រេចគោលដៅ ទាំងឡាយរបស់ខ្លួន។

សម្តេចបន្តថា ក្នុងន័យនេះ កម្ពុជានឹងគូរឲ្យមានគោលនយោបាយ និងវិធានការដ៏ចាំបាច់នានា ដើម្បីធានាឲ្យយុវជន មានសមត្ថភាពពេញលេញ ចាប់យកអត្ថប្រយោជន៍ ដ៏មហាសាលនៃ វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍហេដ្ឋា រចនសម្ព័ន្ធរូបវន្តសំខាន់ខ្លាំង ណាស់សម្រាប់គាំទ្រកំណើន និងការអភិវឌ្ឍប្រទេស ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍រឹតតែសំខាន់ថែមទៀត សម្រាប់ឲ្យ កម្ពុជាបង្កើនសមត្ ថភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម សេដ្ឋកិច្ចក្នុងពេលអនាគត។

ជាក់ស្តែងប្រទេសចិន ឥណ្ឌា ប្រេស៊ីល សិង្ហបុរី ហ្វីលីពីន ថៃ ម៉ាឡេស៊ី គឺជាឧទាហរណ៍ នៃប្រទេសដែលបាន ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការបើកចំហសម្រាប់ពាណិជ្ជកម្មក្នុងវិស័យនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និន្នាការសកលកំពុង ផ្លាស់ប្តូរយ៉ាងលឿន ហើយស្ថានភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទាំងបច្ចេកវិទ្យានាំចូល ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុក និងការចាប់យកបច្ចេកវិទ្យា របស់ប្រជាជន កម្ពុជា កំពុងមានសន្ទុះកើនឡើង និងកំពុងចាក់ឫស ជ្រៅបន្តិចម្តងៗទាំងនៅ ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ស្របគ្នាទៅនឹង ដំណើរការអភិវឌ្ ឍសេដ្ឋកិច្ច និងសង្គមកិច្ច។

* សម្តេចតេជោ បានថ្លែងថា កង្វះកម្រិតជំនាញ និងបរិមាណធនធានមនុស្ស បានកម្រិតដល់ល្បឿនអភិវឌ្ឍន៍ វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា។

សម្តេចបន្ថែមថា ជាការសំខាន់ណាស់ ដែលត្រូវជំរុញការ វិនិយោគទៅលើ សក្តានុពលផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឲ្យខ្លាំងក្លា ដើម្បីរៀបចំខ្លួន ចាប់យកឱកាសល្អៗ និងដោះស្រាយបាន បញ្ហាថ្មីៗទៀតនៅ ក្នុងអនាគត។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាកំពុងដើរ តាមមាគ៌ាត្រឹមត្រូវ ដោយកម្ពុជាបានបង្កើតក្រុមប្រឹក្សា ជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងឆ្នាំ២០១៤ កន្លងទៅនិងការ អនុម័តផែនការ មេស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិកម្ពុជាឆ្នាំ២០១៤-២០២០។

បច្ចុប្បន្ននេះក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កំពុងធ្វើការយ៉ាង សកម្មក្នុងការរៀបចំតាក់តែង គោលនយោបាយ សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយរួមសហការ ជាមួយក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធផ្សេងទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើនផ្នែក បច្ចេកវិទ្យាលើវិស័យឧស្សាហកម្ម កំពុងក្លាយជាបញ្ហា ប្រឈមមួយសម្រាប់ កម្លាំងពលកម្មរបស់មនុស្ស ពោលពេលបច្ចេកវិទ្យា កាន់តែរីកចម្រើន ការកាត់បន្ថយកម្លាំង ពលកម្មកាន់តែខ្ពស់ផងដែរ។

ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យ មានការគិតគូរថា ភាពរីកចម្រើន នៃបច្ចេកវិទ្យា នឹងមិនធ្វើឲ្យ ប៉ះពាល់ដល់ ការងាររបស់ ប្រជាពលរដ្ឋនោះឡើយ។

* ដើម្បីជំរុញវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាក៏បានគិតគូរដើម្បីឲ្យ ក្រសួងអប់រំ យុវជន និងកីឡា សកម្មលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅថា ស្តេម (STEM) ចាប់តាំងពីបឋមសិក្សារហូតដល់កម្រិតក្រោយមធ្យមសិក្សា។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ទន្ទឹមនឹងការរក្សាបានកំណើតសេដ្ឋកិច្ចក្នុងរយៈ ពេលមធ្យមក្នុង អត្រាប្រមាណ ៧ភាគរយក្នុងមួយឆ្នាំ, សេដ្ឋកិច្ចកម្ពុជា នឹងឈានហួស ពីវិស័យកសិកម្ម និងរោងចក្រកាត់ដេរ។

បច្ចុប្បន្នចំនួនសហគ្រាសផលិតកម្មមានតម្លៃបន្ថែមខ្ពស់ និងទើបផុសឡើងថ្មីកំពុងកើនឡើង ជាពិសេសខាង ផ្នែកសម្ភារ ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក មានចំណែកកើនពី ៥.១ភាគរយ ក្នុងឆ្នាំ២០១២ ដល់ ៧.១ភាគរយ ក្នុងឆ្នាំ២០១៧ នៃចំនួនសហគ្រាសផលិតកម្មសរុប។

* សម្តេចបន្តថា ការនាំចូលសម្ភារបរិក្ខាអគ្គិសនី និងអេឡិចត្រូនិកកើនពី ៤.៧ភាគរយ នៃការនាំចេញសរុប ក្នុងឆ្នាំ២០១១ ដល់ ៨.៣ភាគរយ ក្នុងឆ្នាំ២០១៦។

ការនាំចេញផលិតតផលឧស្សាហកម្មមិនមែនវាយនភណ្ឌរួមទាំងស្បែកជើងផងឡើងដល់ ១៦ភាគរយ នៃការនាំចេញ សរុបក្នុងឆ្នាំ២០១៦ គឺលើពីគោលដៅ ១៥ភាគរយ ក្នុងឆ្នាំ២០២៥ ដែលនាំកំណត់ក្នុងគោល នយោបាយអភិវឌ្ឍ ឧស្សាហកម្មកម្ពុជា២០១៥-២០២៥។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា លទ្ធផលនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឆ្ងាយពីប្រទេស អាស៊ានមួយចំនួន។

ក្នុងនោះចំណាយរបស់កម្ពុជាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ក៏នៅតិចនៅឡើយ គឺត្រឹម ០.១២ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៥ ធៀបនឹង ០.៦៣ភាគរយ នៅថៃ និង ១.៣ភាគរយនៅម៉ាឡេស៊ី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍឲ្យដល់ ០.២ភាគរយ នៃផលិតផលក្នុងស្រុកនៅឆ្នាំ២០២០ ដល់ ១ភាគរយនៅឆ្នាំ២០២៥ និងដល់ ១.៥ភាគរយនៅឆ្នាំ២០៣០។

ក្នុងនោះកម្ពុជាក៏នឹងយកចិត្តទុកដាក់អំពីអ្នកស្រាវជ្រាវ ខណៈចំនួនអ្នកស្រាវជ្រាវនៅកម្ពុជាគិតក្នុងប្រជាជន ១លាននាក់ នៅឆ្នាំ២០១៥ មានប្រមាណ ៥០នាក់ បើគិតតាមចំនួនអ្នកស្រាវជ្រាវ និងប្រមាណ ៣០នាក់ បើគិតជា ចំនួនអ្នកស្រាវជ្រាវធ្វើការពេញម៉ោង ហើយកម្ពុជាមានគោលដៅ បង្កើនចំនួនអ្នកស្រាវជ្រាវ ពេញម៉ោងឲ្យ ដល់ ២០០០នាក់ នៅឆ្នាំ២០៣០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ឲ្យខ្លាំងក្លានូវវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កម្ពុជាត្រូវខិតខំកសាងមូលដ្ឋានគាំទ្រនានា ដែលធានាដល់ការរីកលូតលាស់នៃវិស័យនេះ។

រួមមាន៖ ១៖ ការជំរុញកម្លាំងកម្លាំងពលកម្មមានជំនាញខ្ពស់៖ កម្ពុជា នឹងយកចិត្តទុក ដាក់ខ្ពស់លើកម្មវិធីសិក្សា អប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិជ្ជា (STEM) និងកម្មវិធីអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដោយជួយគាំទ្រការផ្សារ ភ្ជាប់គ្នារវាងវិស័យអប់រំ និងសហគ្រាស អាជីវកម្មផងដែរ។

ក្នុងនោះកម្ពុជា ក៏នឹងបង្កើតប្រព័ន្ធទទួលស្គាល់ថ្នាក់ជាតិមួយ សម្រាប់ផ្តល់រង្វាន់ដល់បុគ្គល និងក្រុមនានា ដែលបានចូលរួមចំណែកលើកស្ទួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

២៖ ការលើកក ម្ពស់បណ្តាញស្រាវជ្រាវ និងអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តមានគុណ ភាពខ្ពស់៖ កម្ពុជា នឹងបន្តជំរុញយន្ត ការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជួយទ្រទ្រង់ ដល់ការបង្កើត ហេដ្ឋារចនា សម្ព័ន្អរូបវន្តសម្រាប់ បម្រើឲ្យការស្រាវជ្រាវ និងអភិវឌ្ឍ និងជួយសម្រួលដល់ ការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងការចូលទីផ្សារ របស់វិស័យបច្ចេកវិទ្យា។

ក្នុងនោះកម្ពុជានឹង លើកទឹកចិត្តដល់វិស័យ ឯកជនឲ្យវិនិយោគកាន់ តែច្រើនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍផលិតផល និងដំណើរការផលិត កម្មបែបថ្មី, លើកទឹកចិត្តដល់ កិច្ចសហការ ស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិរវាង សហគ្រាសឧស្សាហកម្ម វិទ្យាស្ថានស្រាវជ្រាវ និងសកលវិទ្យាល័យនានា ដើម្បីញ៉ាំងឲ្យ មានការចែករំលែក និងការទទួលបានព័ត៌មាន និងបច្ចេកវិទ្យា និងការចូលក្នុងទីផ្សារ។

៣៖ ការបន្ត ពង្រឹងក្របខ័ណ្ឌស្ថាប័ន គោលនយោបាយ និងច្បាប់ដ៏រឹងមាំ៖ កម្ពុជា នឹងពង្រឹងការ អនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវ ច្បាប់ស្តីពីកម្មសិទ្ធបញ្ញា បទប្បញ្ញត្តិពាក់ព័ន្ធ និងការកែលម្អ ក្របខ័ណ្ឌច្បាប់នានា ដើម្បីលើកទឹកចិត្ត និងជំរុញឲ្យសហគ្រិន និងអ្នកវិទ្យាសាស្ត្រនានា បង្កើត និងដាក់លក់ផលិត ផលបច្ចេកវិទ្យា និងសេវាថ្មីៗទៀត កាន់តែច្រើន និងកាន់តែសកម្មផុលផុស។

៤៖ បំផុសការចូលរួមរបស់ សាធារណជនក្នុង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ ការបំផុសឲ្យមានការយល់ដឹង ពីសារសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាទូទៅ តាមរយៈការបណ្តុះបណ្តាលទេពកោសល្យ ចំណេះដឹងអំពី វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនឹងជួយលើកស្ទួយ និងការបង្កើនតម្លៃបន្ថែមខ្ពស់ ដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីតកាលប្រជាពលរដ្ឋខ្មែរមានភាពរួសរាយរាក់ទាក់រកគ្នា និងស្និទ្ធស្នាល ជាមួយគ្នា តែក្នុងសម័យបច្ចេក វិទ្យារីករាយចម្រើននេះ ភាពស្និទ្ធស្នាលជាមួយ គ្នាត្រូវបានកាត់បន្ថយ។

សម្តេចកត់សម្គាល់ឃើញថា ក្នុងជំនួបផ្សេងៗ មនុស្សបានចាប់ផ្តើមចាប់ អារម្មណ៍ខ្លាំងលើទូរស័ព្ទ មិនបានចាប់ អារម្មណ៍លើមនុស្ស នៅជុំវិញខ្លួននោះឡើយ។

* សម្តេចតេជោ បានលើកឡើងថា កម្ពុជាត្រូវលើកស្ទួយ វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឲ្យខ្លាំងក្លា ដើម្បីពន្លឿន និងពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច ឲ្យចូលរួមយ៉ាងស កម្មក្នុងការអភិវឌ្ឍ នៅក្នុងតំបន់ និងក្នុងពិភពលោក ដោយស្មើភាព និងស្មើសិទ្ធិ។

ទោះបីយ៉ាងណាវិស័យបច្ចេកវិទ្យា នឹងមានបច្ច័យទាំងវិជ្ជាមាន និងអវិជ្ជាមានមកលើនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលចាំបាច់ត្រូវគិត គូរឲ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា បច្ចេកវិទ្យានឹងមានឥទ្ធិពលលើប្រព័ន្ធព័ត៌មានដែលអាច ចែកចាយ បានយ៉ាងរហ័ស និងអាចមិន មានការផ្ទៀងផ្ទាត់ ឬ ចាត់ថ្នាក់ត្រឹមត្រូវដែល នាំឲ្យកើតចលាចល គំរាមសន្តិសុខ និងអាចនាំដល់ការ ផ្លាស់ប្តូរតែក្នុងរយៈពេលខ្លីមិនបានព្រៀងទុកជាមុន។

* សម្តេចតេជោ បានថ្លែងថា ការរីកចម្រើនបច្ចេក វិទ្យានឹងជួយដល់កម្លាំង មនុស្សដោយការ ធ្វើស្វ័យប្រវត្តកម្ម និងដែលអាចធ្វើឲ្យផលិតភាពកើនឡើង ការកាត់បន្ថយការខូចខាត ហើយដែលនឹងបង្កើតនូវស្ថានភាព ធុរកិច្ចថ្មីៗ ក្នុងសេដ្ឋកិច្ចថ្មីមួយ ដែលត្រូវបានហៅថា សេដ្ឋកិច្ចឌីជីថល។

ប៉ុន្តែទន្ទឹមនឹងនេះ បច្ចេកវិទ្យានឹងប៉ះពាល់ដល់វិស័យការងារ និងទាមទារសមត្ថភាពជំនាញកាន់តែខ្ពស់ និងកម្រិត វប្បធម៌មួយច្បាស់លាស់ជាងមុន។

វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រួមចំណែកដល់ការ កាត់បន្ថយនូវការ ប្រាស្រ័យដោយផ្ទាល់ ការរស់នៅដោយមាន លក្ខណៈឯករាជ្យ ម្ចាស់ការ និងកែប្រែទម្លាប់ និងប្រពៃណីនៃការ រស់នៅមួយចំនួន របស់ប្រជាជន ដែលនឹង បង្កើតនូវ សង្គម ថ្មីមួយ ដែលត្រូវបានហៅថា សង្គឌីជីថល។

* សម្តេចតេជោ បានគូសបញ្ជាក់ថា ការរៀបចំបាននូវមូលដ្ឋាន និងថ្នាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏រឹងមាំមួយ សម្រាប់ការចាប់យកឱកាស និងការគ្រប់គ្រងហានិភ័យ គឺជាកិច្ចការសំខាន់ ដែលត្រូវយកចិត្តទុកដាក់ជារួម។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងធ្វើការជាមួយគ្នា ដើម្បីញ៉ាំងឲ្យគោលដៅ ប្រកបដោយ មហិច្ឆតាក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្លាយជាការពិត ទប់ស្កាត់ផលអវិជ្ជមាន និងដើម្បីធានារក្សា សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៅ ប្រទេសកម្ពុជាឲ្យ ប្រកបដោយចីរភាព៕

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៥៦នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះតាមរយៈបណ្តាញព័ត៌មាន Fresh News៕

ដកស្រង់ពី៖  Fresh News