Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភា ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យមើលសំណើសុំជ្រើសតាំង សមាជិកព្រឹទ្ធសភា២រូប

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានបើកកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សា និងពិនិត្យមើលសំណើសុំជ្រើសតាំងសមាជិកព្រឹទ្ធសភា២រូប ដើម្បីបំពេញអសនៈព្រឹទ្ធសភា នីតិកាលទី៤។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការ ចូលរួមពីប្រធាន និងតំណាងគណៈ កម្មការជំនាញនានា ទាំង១០របស់រដ្ឋសភាផងដែរ។

តាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា បានកំណត់ថា ព្រឹទ្ធសភា អាណត្តិទី៤នេះ មានរយៈ ពេល៦ឆ្នាំ និងមានសមាជិកចំនួន៦២រូប ក្នុងនោះមាន២រូប ត្រូវជ្រើសតាំងដោយ ព្រះមហាក្សត្រ ២រូបត្រូវជ្រើស តាំងដោយការបោះឆ្នោត នៅក្នុងរដ្ឋសភាក្នុង សំឡេងមតិភាគច្រើន និង៥៨ ត្រូវបោះឆ្នោតដោយអង្គបោះឆ្នោត។

លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង គាំទ្រច្រើនលើសលប់ ដោយគ្រប់គ្រង បានទាំង៥៨អាសនៈ។

សម្រាប់សមាជិកព្រឹទ្ធសភា ដែលជ្រើសតាំង ដោយព្រះមហាក្សត្រ ព្រះអង្គបានជ្រើសរើស ឥស្សរជន២រូប នោះគឺ ទី១៖ សម្តេចរាជ បុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងទី២៖ លោកស្រី អ៊ុ សូម៉ានី ៕

ដកស្រង់ពី៖  Fresh News