Social Network

អាជ្ញាធរជាតិអាវុធគីមី រៀបចំសិក្ខាសាលារយៈពេល៣ថ្ងៃ ស្តីពីការគ្រប់គ្រងការនាំចេញនាំចូល និងការប្រើប្រាស់ទំនិញទ្វេមុខ ក្រោមការឧបត្ថម្ភរបស់សហភាពអឺរ៉ុប

(ភ្នំពេញ)៖ អាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ ពេលនេះបាននិង កំពុងរៀបចំសិក្ខាសាលាមួយ ដែលមានរយៈពេល៣ថ្ងៃ ស្តីអំពីការគ្រប់គ្រងការនាំចេញនាំចូល និងការប្រើប្រាស់ទំនិញទ្វេមុខ។

សិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារសាន់វេ (Sunway) ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិអាវុធគីមី ក្រោមការឧបត្ថម្ភដោយសហភាពអឺរ៉ុប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០១៨។

គោលបំណងនៃកម្មវិធី ក្នុងរយៈពេល៣ថ្ងៃនេះ រួមមានដូចជាបង្ហាញវិធីសាស្ត្រ និងការសន្និដ្ឋាននៃ សិក្ខាសាលាច្បាប់លើកដំបូង និងការផ្លាស់ប្តូរទស្សនៈ ក៏ដូចជាការពិភាក្សាអំពី វិសោធនកម្មដោយមានការគាំទ្រ និងរៀបចំដោយ P2P ក្រុមការងារសម្រាប់ ប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្ម ដែលមានលក្ខណៈទូលំទូលាយ និងដំណើរការនៃការព្រៀង សមាសភាពក្រុមការងារ ដោយមានការគាំទ្រពីអ្នកជំនាញ សមាសភាពអឺរ៉ុប និងអាស៊ី។

របៀបវារៈសិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីឲ្យសិក្ខាកាមក្នុងសិក្ខាសាលា អាចពិភាក្សា និងចែករម្លែកបទពិសោធន៍ និងជំនាញរបស់ពួកគាត់។ សេចក្តីព្រាងដែលបានបង្កើតឡើង និងសិក្ខាសាលាច្បាប់លើកទីពីរនេះ ត្រូវបានបញ្ជូន ទៅគណៈរដ្ឋមន្ត្រី សម្រេចនៅពេល ដែលពេញចិត្ត។

កម្មវិធីនេះ ក៏មានការចូលរួមពីក្រសួង និងស្ថាប័នដែល ពាក់ព័ន្ធមួយចំនួនដូចជា តំណាងដោយសហភាព អឺរ៉ុបប្រចាំនៅកម្ពុជា រូឧទ្ទេសនាមរូមមាន៖ បណ្ឌិត Sylvarn Parle Calvo និង លោក Mohamad Shahabar។

ដោយឡែកសិក្ខាកាមមាន មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម, ក្រសួងការបរទេស, ក្រសួងយុត្តិធម៌, និងបណ្តាក្រសួងពាក់ព័ន្ធដទៃទៀត៕

ដកស្រង់ពី៖  Fresh News