Social Network

អភិបាលខេត្ត​បន្ទាយមានជ័យ​ ចូលរួម​ពិធីបិទបញ្ចប់ការប្រកួតកីឡាបាល់ទាត់ ជ្រើសរើសជើងឯកថ្នាក់ខេត្ត​ ប្រចាំឆ្នាំ២០១៨​

(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីបិទបញ្ចប់ការ ប្រកួតកីឡា បាល់ទាត់ជ្រើស រើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៨នេះ ដែលមាន ការចូល រួមពីមហាជន និងវ័យចំណាស់ ដែលមានកម្រិត U12, U16, U18 ស្ថិតនៅក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រព្រឹត្តិការាណ៍ នេះដែរ បានធ្វើការ ពីបិទបញ្ចប់នៅ រសៀលថ្ងៃអង្គារ៍ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ដែលមានការ ចូលរួមពីលោក ឈូ ប៊ុនរឿង អនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយ មានជ័យ និងយុវជន ជាច្រើនទៀត នៅតារាងបាល់ទាត់ Happy Sport Club ដែលស្ថិតនៅភូមិសែសិន សង្កាត់សែសិន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ឈូ ប៊ុនរឿង អនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយ មានជ័យបាន  ឲ្យដឹងថា មន្ទីរបានរៀប ចំការប្រកួតកីឡា បាល់ទាត់ជ្រើស រើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៨ ក្នុងគោល បំណងដើម្បី ប្រមូលផ្តុំកីឡាករ ឲ្យមានឱកាសរួម ចំណែករំលែក បទពិសោធន៍ ពង្រឹងកាយសម្បទា បង្កើនកម្លាំង បញ្ញាស្មារតី និងជៀស ផុតអំពើអសកម្ម ផ្សេងៗក្នុងសង្គម។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានដើរតួនាទី យ៉ាងសំខាន់ លើការរៀប ចំនូវគោល នយោបាយជាតិ ស្ដីពី ការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា ក្នុងទិសដៅជា យុទ្ធសាស្ត្រស ម្រាប់រយៈពេលវែង។

លោកបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានឈរលើមូលដ្ឋាន នៃយុទ្ធសាស្ត្រចតុកោណ និងគោល នយោបាយជាតិ ស្ដីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡានេះ ក្រសួងបានសិក្សាលើ គ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ និងស្វែងយល់ ពីគន្លឹះក្នុងទិស ដៅដោយធ្វើ ឲ្យមានប្រសិទ្ធភាព ស្របតាមផែន ការយុទ្ធសាស្ត្រ នៃការធ្វើកំណែ ទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីឈាន ទៅដណ្តើម មេដាយជូនជាតិ និងប្រជាជន នៅលើឆាកអន្តរជាតិ ពិសេសនៅក្នុងឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ ផ្ទះក្នុងការប្រកួត ស៊ីហ្គេម ដែលកិច្ចការ នេះបានរួម ចំណែកយ៉ាង ពិតប្រាកដ នៃការអភិវឌ្ ឍជាតិមាតុភូមិ។

សូមបញ្ជាក់ដែរថា ក្រុមកីឡាករ ចូលរួមប្រកួត នាពេលនោះ មានចំនួន ៣២ក្រុម ហើយលទ្ធផល នៃការប្រកួត មានដូចជា៖ -ចំណាត់ថ្នាក់លេខ១ U12 គឺសាលាបឋម សិក្សាកំពង់ស្វាយ U16 វិទ្យាល័យហ៊ុន សែនឈ្នួរមានជ័យ និងU18 សាលាបាល់  ទាត់តម្រង់ទិស ដោយក្នុង មួយក្រុមៗទទួល បានថវិកា ៧០០,០០០រៀល -ចំណាត់ថ្នាក់លេខ២ សម្រាប់ U12 គឺសាលារៀន សុវណ្ណភូមិ ក្រុងសិរីសោភ័ណ U16 វិចតូរី ក្រុងប៉ោយប៉ែត និងU18 គឺវិទ្យាល័យហ៊ុនសែនខ្លាកូន ដោយក្នុងមួយក្រុមៗ ទទួលបានថវិកា ៦០០,០០០រៀល -ចំណាថ្នាក់លេខ៣ U12 គឺវិទ្យាល័យហ៊ុន សែនឈ្នួរមានជ័យ U16 វិទ្យាល័យសិរីសោភ័ណ និងU18 គឺវិទ្យាល័យហ៊ុនសែន ឈ្នួរមានជ័យ ដោយក្នុងមួយ ក្រុមៗទទួលបានថវិកា ៥០០,០០០រៀល -ចំណាថ្នាក់លេខ១ ផ្នែកមហាជន គឺសកលវិទ្យាល័យUME ផ្នែកវ័យចំណាស់ គឺក្រុម Happy Team ដោយក្រុមនីមួយៗទទួលបានថវិកា ១,០០០,០០០រៀល -និងចំណាត់ថ្នាក់លេខ២ ផ្នែកមហាជន គឺក្រុមស៊ីសុផុន ផ្នែកវ័យចំណាស់ ក្រុមស្រមោចខ្មៅ ដោយក្រុមនីមួយៗទទួលបានថវិកា ៨០០,០០០រៀលផងដែរ៕

ដកស្រង់ពី៖  Fresh News