Social Network

រកឃើញទឹកក្រូចចម្រុះ និងទំពាំងបាយជូក្រៀម ខូចគុណភាព លក់នៅផ្សារបាលុង និងផ្សារកូនមុំ មន្រ្តីកាំកុងត្រូលខេត្តរតនគិរីចុះដកហូត

(រតនគិរី)៖ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ និងដើម្បីលើកកម្ពស់ ពីសុវត្ថិភាព ចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូល ខេត្តរតនគិរី បានសហការជា មួយមន្រ្តីពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ បន្តចុះត្រួតពិនិត្យផ្សារកូនមុំ ផ្សារបាលុង និងតាមម៉ាតតេលា ដើម្បីពិនិត្យភេសជ្ជៈ បន្លែ សាច់ និងផ្លែឈើ ដែលដាក់តាំងលក់។

មន្រ្តីកាំកុងត្រូល សាខារខេត្តរតនគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យ ទំនិញនៅផ្សារទាំង ពីរខាងលើ មន្រ្តីជំនាញក៏ បានដកហូត ទំនិញហួស កាលបរិច្ឆេទ ដូចជា៖ ទឹកក្រូចចម្រុះ និងទំពាំង បាយជូក្រៀម១គីឡូកន្លះ ដោយសរុប ទម្ងន់ទាំងអស់ ៥០គីឡូក្រាម។

ជាមួយគ្នានោះ មន្រ្តីជំនាញកាំកុងត្រូល ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងជាពិសេស អាជីវករសូមកុំយកបន្លែ ផ្លែឈើនិង ទំនិញដែលខូច គុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិង ចែកចាយតែទំនិញ ផលិតផល ម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយ ដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីឲ្យពួកគាត់ បានយល់ដឹង អំពីផលវិបាក ដែលបណ្តាល មកពីការបរិភោគ អាហារហួស កាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយ បន្ថែមសារធាតុគីមី ហាមឃាត់ ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានសំណូមពរ ដល់អាជីវករ ទាំងអស់ សូមកុំខឹងមន្រ្តីកាំកុងត្រូល ដែលចុះទៅពិនិត្យ និងដកហូត ទំនិញខូចគុណ ភាពទាំងនោះ ព្រោះថា បើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ ដែលនឹងទទួលទាន ផលិតផលនេះ ហើយបណ្តាល អោយខូចសុខភាព នោះឡើយ។

មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូប អាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕

ដកស្រង់ពី៖  Fresh News