Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជិត៤០លានរៀល ត្រូវប្រគល់ជូនក្រុមគ្រួសារអាវុធហត្ថដែលទទួលមរណភាព

  • Print

(ភ្នំពេញ)៖ ក្រុមការងារកង រាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនា ធិការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងការិយាល័យ ទំនាក់ទំនងសាធារណៈ និងជាអ្នក សម្របសម្រួលមូល និធិមហាគ្រួសារ កងរាជអាវុធហត្ថ តំណាងនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅសប្តាហ៍នេះ បាននាំយក ថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ជិត៤០លានរៀល ទៅជូនក្រុមគ្រួសារលោកវរសេនីយ៍ត្រី ឡុង យ៉ន មេបញ្ជាការ «គ» បញ្ចូនសារ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ដែលបានទទួល មរណភាព ក្នុងជន្មាយុ៤៧ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានផ្តាំផ្ញើដល់ គ្រួសារសពលោក វរសេនីយ៍ត្រី ឡុង យ៉ន ថា បើទោះបីឋិត ក្នុងកាលៈទេសៈ លំបាកយ៉ាងណាក៏ដោយ កងរាជអាវុធហត្ថ ទូទាំងប្រទេស ដែលដឹកនាំ ដោយនាយ ឧត្តមសេនីយ៍ សៅ សុខា គឺតែងតែ យកចិត្តទុកដាក់ ជួយដល់បងប្អូន កងរាជអាវុធ ហត្ថទាំងអស់ នៅពេលដែល ជួបទុក្ខលំបាក ដូចជាពេលនេះ ជាដើម ដោយមិនប្រកាន់ លើលក្ខខណ្ឌ ណាមួយឡើយ។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបញ្ជាក់ បន្ថែមទៀតថា មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះ ក្រោមការដឹក នាំរបស់នាយ ឧត្តមសេនីយ៍ សៅ សុខា បានសបញ្ជាក់ឲ្យឃើញ អំពីស្មារតីសាមគ្គីភាព ក្នុងនាមមហាគ្រួសារ កងរាជអាវុធហត្ថ ដោយការជួយ យកអាសារ ជួយគ្នាទៅ វិញទៅមក នៅពេលដែល ជួបទុក្ខលំបាក បើទោះបីជាឋិត ក្នុងកាលៈទេសៈ យ៉ាងណាក៏ដោយ៕

ដកស្រង់ពី៖ Fresh News