Social Network

លោកបណ្ឌិត ងួន ញ៉ិល វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបម្រើរដ្ឋសភា របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា

(ភ្នំពេញ)៖ ក្នុងពេលអញ្ជើញ ជាតំណាងរបស់ សម្តេចប្រធានរដ្ឋសភា ក្នុងពិធីបើកមហា សន្និបាតបូកសរុបការងារឆ្នាំ២០១៣-២០១៧ និងការកំណត់ ទិសដៅការងារ សម្រាប់នីតិកាលទី៦ របស់អគ្គលេខា ធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ២នៃរដ្ឋសភា តាងនាមសមា ជិកសមាជិការ ដ្ឋសភាទាំងមូល បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃសំខាន់នានា ដែលអគ្គលេខា ធិការដ្ឋានសម្រេចបាន នាពេលកន្លងមក ជាពិសេសក្នុង នីតិកាលទី៥ ទោះបីជាក្នុងកាលៈ ទេសៈ និងស្ថានភាព នយោបាយមាន សភាពស្មុគស្មាញ និងលំបាកយ៉ាង ណាក៏ដោយ។

អគ្គលេខាធិការ ដ្ឋានរដ្ឋសភា បានរៀបចំមហាម ហាសន្និបាតបូក សរុបការងារឆ្នាំ២០១៣-២០១៧ និងការកំណត់ ទិសដៅការងារ សម្រាប់ នីតិកាលទី៦ ពេញមួយថ្ងៃក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីបូកសរុបល ទ្ធផលការងារដែល បានអនុវត្តនា ពេលកន្លងមក ព្រមទាំងលើក ឡើងពីបញ្ហាប្រឈម ផលលំបាក ដើម្បីស្វែងរក ដំណោះស្រាយ និងកំណត់ទិស ដៅទៅថ្ងៃអនាគត ក្នុងការផ្តល់ សេវារដ្ឋបាលដល់ រដ្ឋសភា ឲ្យកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា អគ្គលេខាធិកា រដ្ឋានរដ្ឋសភា គឺជាសេនាធិការ របស់រដ្ឋសភា ដែលមានតួនាទី រ៉ាប់រងនៅគ្រប់ ភារកិច្ចរដ្ឋបាល និងសេវានានា ជូនរដ្ឋសភា ដូចជារៀបចំ កំណត់ហេតុ របស់រដ្ឋសភាជាដើម។

នៅក្នុងសុន្ទរកថា បើកមហាសន្និបាត លោកបណ្ឌិត ងួន ញ៉ិល បានលើកឡើង ពីសេវាកម្មសំខាន់ៗ ដែលអគ្គ លេខាធិការដ្ឋាន រដ្ឋសភា បានផ្តល់ជូនរដ្ឋសភា និងដែលបានធ្វើឲ្យរដ្ឋសភា បានបំពេញតួនាទី យ៉ាងពេញលេញ ក្នុងការបម្រើ ប្រទេសជាតិនិង ប្រជាពលរដ្ឋ។

សេវាកម្មទាំងបីនោះមាន ការងារនីតិកម្ម មុខងារតំណាង និងការតាមដាន ការអនុវត្តច្បាប់ មុខងារការទូតសភា និងកិច្ចការអន្តរជាតិ។

លោកបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា បានមានប្រសាសន៍ថា សេវាកម្មផ្នែកនីតិវិធី និងស្រាវជ្រាវច្បាប់ ដែលមានក្រុមប្រឹក្សា អ្នកច្បាប់រដ្ឋសភា ជាយន្តការគាំទ្រ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយគាំទ្រ យ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ ជូនដល់រដ្ឋសភា។

ជាក់ស្តែងការ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត ច្បាប់គណបក្ស នយោបាយ និងបទបញ្ជាផ្ទៃ ក្នុងរដ្ឋសភាជាដើម ត្រូវបាន យកមកពិនិត្យ ពិភាក្សា និងបានអនុម័ត ដោយរដ្ឋសភា ដោយយកចិត្ត ទុកដាក់ខ្ពស់ តាំងពីនៅក្នុង ដំណាក់កាលគណៈ កម្មការជំនាញ ដោយមានការជួយ គាំទ្រផ្នែកបច្ចេកទេស និងជំនាញរបស់ អគ្គលេខាធិការ ដ្ឋានដែលមានបទ ពិសោធន៌ វិជ្ជាជីវៈគ្រប់គ្រាន់ និងអាចទុកចិត្ត។

តំណាងដ៏ខ្ពង់ខ្ពស់រ បស់សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងនីតិកាលទី៥នេះ រដ្ឋសភាកាន់តែ មានកិត្យានុភាព និង ការសារទរ ពីសំណាក់ស្ថាប័ន អន្តរសភាក្នុងតំបន់ និងសកលលោក តាមរយៈការចូលរួមកិច្ចប្រជុំ និងមហា សន្និបាតនានារបស់ អង្គការអន្តរសភា ក៏ដូចជាការទទួល ធ្វើជាម្ចាស់ផ្ទះរៀប ចំវេទិកាអន្តរសភាសំខាន់ៗ មួយចំនួន ក្នុងនោះមាន អន្តរសភាអាស៊ាន (អាយប៉ា) សភាតំបន់អាស៊ី(អេភីអេ) និងសភានិយាយ ភាសាបារាំងជាដើម ។

ហើយនៅក្នុង ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋសភាយើង នឹងទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំវេ ទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)។

«ខ្ញុំសូមធ្វើកា រកត់សម្គាល់ និងវាយតម្លៃខ្ពស់នោះ គឺការអនុវត្ត កំណែទម្រង់នានា ដែលរាជរដ្ឋាភិបាល បានដាក់ចេញ។ ''

អគ្គលេខាធិការ ដ្ឋានបានរៀបចំ និង អនុវត្តបានយ៉ាងល្អ និងត្រឹមត្រូវតាមនីតិវិធី ទោះបីជាស្ថាប័នរដ្ឋ សភាត្រូវអនុវត្ត តាមច្បាប់ ដោយឡែកក៏ដោយ។

ជាក់ស្តែងការអនុវត្ត កំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈដែលជាកំណែ ទម្រង់មួយសាំញាំ និងមានលក្ខណៈ បច្ចេកទេសខ្ពស់ ក៏អគ្គលេខាធិការ ដ្ឋានរដ្ឋសភាបាន អនុវត្តជាជំហានៗ និងទទួលបានលទ្ធ ផលជាបណ្តើរៗ គួរជាទីមោទនៈ»។

នេះការលើកឡើងរ បស់លោកអនុ ប្រធានទី២រដ្ឋសភា។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានគូសបញ្ជាក់ថា ការរៀបចំមហា សន្និបាតនាពេលនេះ គឺក្នុងគោលបំណង ដើម្បីពិនិត្យ វាយតម្លៃពីវឌ្ឍន ភាពការងារ សមិទ្ធផលដែល សម្រេចបាន និងសិក្សាពីបញ្ហា ប្រឈមនានាក្នុង អាណត្តិកន្លងមក ដើម្បីស្វែងរក ដំណោះស្រាយ ព្រមទាំងលើកទិស ដៅសម្រាប់អាណត្តិ បន្ទាប់ទៀត។

ទន្ទឹមនឹងនេះ ក៏នឹងពិនិត្យជាក់លាក់ និងស៊ីជម្រៅ លើសេវារដ្ឋបាល និងបច្ចេកទេស ដែលដើរតួយ៉ាង សំខាន់ក្នុងការគាំទ្រដល់ តួនាទីស្នូលទាំង៣ របស់រដ្ឋសភាជាអាទិ៍ តួនាទីនីតិកម្ម តួនាទីតាមដាន ការអនុវត្តច្បាប់ និងភាពជាតំណាង ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់កំណត់ទិសដៅ និងចក្ខុវិស័យសំដៅ ឆ្លើយតបទៅនឹង ដំណើរវិវត្តន៍ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងស្រុក តំបន់ និងពិភពលោក។

លោកអគ្គលេ ខាធិការបន្តថា «តាមរយៈមហា សន្និបាតនេះ អគ្គលេខាធិការដ្ឋាន រដ្ឋសភាក៏នឹងដាក់ ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្ម ភាពសម្រាប់ឲ្យគ្រប់ អង្គភាពបន្តអនុវត្ត សំដៅធានាបាននូវ ការផ្ដល់សេវាជូន រដ្ឋសភាកាន់តែ មានគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងទាន់ពេលវេលា»។

សូមជម្រាបថា ក្នុងមហាសន្និបាត ពេញមួយថ្ងៃនេះ អគ្គនាយកដ្ឋាន និងអង្គភាពនានា នៅក្រោមឱវាទរ បស់អគ្គលេខាធិកា រដ្ឋានរដ្ឋសភា នឹងលើកឡើងពី លទ្ធផលការងារ ស្នូលរបស់ខ្លួន ដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈម និងការលំបាកទាំងឡាយ។

មហាសន្និបាតនេះ គឺជាវេទិកាដែល ត្រូវជជែកគ្នា ដើម្បីរកដំណោះស្រាយ និងកំណត់ទិស ដៅដែលត្រូវ អនុវត្តបន្ត ក្នុងការជំរុញប្រសិទ្ធ ភាពការងារឲ្យកាន់តែ ប្រសើរឡើងស្រប តាមការរីកចម្រើន សង្គមជាតិ និងបច្ចេកវិទ្យា។

ថ្លែងបើកមហា សន្និបាតលោកបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា ដើម្បីឆ្លើយតប កំណើននៃតម្រូវការ និងទំហំការងារ របស់រដ្ឋសភា ក៏ដូចជាដើម្ បីចូលរូមបន្តអនុវត្តក ម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល លោកសូមផ្តល់នូវ អនុសាសន៍មួយចំនួន សំដៅធ្វើយ៉ាងណា ប្រែក្លាយអគ្គលេខាធិកា រដ្ឋានរដ្ឋសភាបច្ចុប្បន្ន ឲ្យកាន់តែទំនើប និងមានសមត្ថភាព ជាងមុន ក្នុងការជួយជ្រោម ជ្រែងដល់តួនា ទីស្នូលរបស់រដ្ឋសភា សំដៅលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ច ល្អនៅកម្ពុជា ក៏ដូចជាក្នុងការ ជួយពង្រឹងសមត្ថភាព ការទូតសភាកម្ពុជានៅលើឆាកអន្តរជាតិ។

លោកបន្តថា អគ្គលេខាធិការដ្ឋាន រដ្ឋសភាត្រូវបន្ត ជំរុញការអនុវត្ត កំណែទម្រង់ហិរញ្ញ វត្ថុសាធារណៈ ដំណាក់កាលទី៣ និងទី៤ ដើម្បីលើកកម្ពស់ គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសង្គតិភាពថវិការដ្ឋ។

អគ្គលេខាធិការដ្ឋាន រដ្ឋសភាត្រូវរៀប ចំផែនការយុទ្ធសាស្រ្ត សម្រាប់ធ្វើទំនើប ម្មស្ថាប័ន ឲ្យស្របទៅនឹងការវិ វត្តរបស់ស្ថាប័ននានា ក្នុងតំបន់ និងពិភពលោក។

អគ្គលេខាធិការដ្ឋានរ ដ្ឋសភាត្រូវបន្តលើក កម្ពស់គុណភាពនៃការ ធ្វើទំនាក់ទំនងរ វាងតំណាងរាស្រ្ តនិងម្ចាស់ឆ្នោត និងជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ៕

ដកស្រង់ពី៖ Fresh News